Connect with us

ជីវិតកម្សាន្ដ

Mario រងការរិះគន់ថា ធាត់ខ្លាំងមិនសមជាតារាសម្ដែងលេខ ១

បានផុស

នៅ

សង្ហាដល់ថ្នាក់ក្លាយជាកំពូលតារាក្នុងវិស័យកម្សាន្តថៃ ប៉ុន្តែ​មិន​គួរ​ឲ្យជឿ​ឡើយដែលតារាសម្ដែងប្រុស​ Mario Maurer នៅតែជួបការ​រិះគន់​ចំពោះ​រូបរាង​របស់​ខ្លួនពីសំណាក់បុគ្គលមួយចំនួនថា លោក​ធាត់ខ្លាំង​ មិនចេះថែរក្សាខ្លួនសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រ​ដ៏​ល្បីមួយ​បានលើកយកប្រធានបទប្រកាសនៅលើ Instagram ដោយ​សរសេរ​សាររិះគន់​ Mario ថា “ហេតុអ្វីមិនរក្សារូបរាងទាល់តែសោះ លោកជាតារាសម្ដែងមុខ​មូល រាង​រាស់ គូទធំ មើលទៅដូចមនុស្ស​ធាត់យ៉ាងម៉េចទេ” ដោយភ្ចាប់ជាមួយរូបថតតារាប្រុសរូបនេះច្រើនសន្លឹកថែមទៀតផង។

យ៉ាងណាមិញ​ព្រឹត្តិការណ៍នេះបានធ្វើ​ឲ្យ​ក្រុម​មិត្តភក្តិ​ក្នុង​វិស័យ​កម្សាន្ត​ថៃ ​ដែល​ឃើញ​ការ​បង្ហោះ​ដូចជា Jack Fanchan, Boy Pakorn និង Nicky Nachat សុទ្ធ​តែ​ចូល​មក​បញ្ចេញ​មតិ​មិន​យល់ស្រប​ និង​ការពារ Mario សឹង​តែ​គ្រប់គ្នា។ ដោយ​តារាប្រុស Jack បានបញ្ចេញមតិ​ការពារមិត្ត​ថា ” Mario ជាតារាប្រុសមួយដួងដែល​គួរ​ឲ្យ​ស្រឡាញ់​! ខ្ញុំ​មិន​ចង់​ឲ្យមិត្ត​ភក្តិ​របស់​ខ្ញុំ​មាន​ភាព​តានតឹង​។ បើ​និយាយ​ឬ​ស្តី​បន្ទោស​ខ្ញុំ​ជំនួស​វិញ​ ហើយមកស្តាប់បទថ្មីរបស់ខ្ញុំច្រើនជាងនិយាយពី Mario”។

ចំណែក Boy Pakorn ក៏​បាន​បញ្ចេញ​មតិ​ថា “Mario មានចរិតល្អ ចិត្តល្អ ហើយជាប់ចំណាត់ថ្នាក់លេខ​មួយក្នុងឧស្សាហកម្មនេះ។ ស្អាតមិនបាច់និយាយ សង្ហាណាស់ អ្នកណាក៏ដឹងដែរ!!” ដោយឡែកចំពោះ Nicky ក៏បញ្ចេញមតិដែរថា “អូ សង្ហា Mario ល្អបំផុតក្នុងឧស្សាហកម្មនេះ” ។

ទោះយ៉ាងណា នេះមិនមែនត្រឹមតារាប្រុសៗ៣ដួងទេដែលបញ្ចេញមតិការពារ Mario ក្នុងនោះក៏មាន​អ្នក​គាំទ្រ​ទាំង​អស់​បាន​មក​រួម​គ្នា​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គមខុសៗគ្នា ដោយខ្លះថា Mario Maurer មានស្នាដៃជាច្រើន មាន​មនុស្ស​ស្រី​ដែល​លង់​ស្នេហ៍​នឹង​ភាព​ប៉ិន​ប្រសប់ និង​សង្ហា​របស់​ខ្លួន គាត់ធាត់ឬស្គមនៅតែសង្ហាដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្ដែងថៃ Mak Prin ត្រូវគេប្រើឈ្មោះបន្លំ បោកលុយអ្នកគាំទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម