ជីវិតកម្សាន្ដ
សាពូន មីដាដា ឆ្លើយតបចំពោះ អ្នកច្រណែន ពេលល្បីថា លោកឡើងឋានៈរដ្ឋលេខាធិការ
អតីតតារាចម្រៀងម្ចាស់បទ ពុកអើយ ម៉ែអើយ លោក សាពូន មីដាដា ថ្មីៗនេះមានដំណឹងថា លោកអាចនឹងមានតួនាទីជារដ្ឋលេខាធិការ នៃក្រសួងមួយនាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែសាមីខ្លួនបានចេញមុខបញ្ជាក់ច្បាស់ៗជុំវិញករណីនេះ។

ជាក់ស្តែងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែ លោក សាពូន មីដាដា បានបង្ហោះរូបថតរបស់ខ្លួនមួយសន្លឹកអមដោយសារគួរឱ្យចាប់អារម្មណ៍ថា គ្រាន់តែលឺល្ហិចល្ហៀងសោះថា ខ្ញុំឡើងរដ្ឋលេខាធិការ ច្រណែនខ្ញុំប៉ុណ្ណឹងទៅហើយ ឧបមាថាខ្ញុំឡើងពិតមែន មិនដឹងច្រណែនម្តេចទៅ មិនបាច់ដល់ថ្នាក់ហ្នឹងទេ លោករដ្ឋលេខាធិការជាទីគោរព។

លោក សាពូន មីដាដា បាននិយាយទៀតថា បើសិនជាព្រះឥន្ទប្រទានឋានៈហ្នឹងដល់ខ្ញុំមែន ក៏មិនបាត់បង់នូវផលប្រយោជន៍លោកដែរ ព្រោះខ្ញុំតាំងចិត្តរួចជាស្រេចថា ខ្ញុំនឹងថ្វាយបង្គុំលាព្រះឥន្ទទៅបួសរហូតហើយ។

គួររម្លឹកថា លោក សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០០៩ ដោយគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ។ ប៉ុន្តែក្រោយមក ចំណងស្នេហារបស់អ្នកទាំងពីរបានប្រកាសដំណឹងនៃការបែកបាក់គ្នា ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់, ទី១ ឈ្មោះ សាពូន ដារ៉ាភិមាន និងកូនទី២ឈ្មោះ សាពូន ដារ៉ាបុរស៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ