ជីវិតកម្សាន្ដ
Rihanna ប្រកាសពពោះលើកទី ២ ទាំងកូនដំបូងមិនទាន់ចេះនិយាយ
ព័ត៌មានពរពោះកូនទីពីររបស់តារាចម្រៀង Rihanna ត្រូវលេចឮនៅពាក់កណ្ដាលការសម្ដែងក្នុងកម្មវិធីកីឡាបាល់ឱប Super Bowl LVll នាថ្ងៃទី ១៣ ខែកុម្ភៈ ខណៈកូនដំបូងរបស់នាងមិនទាន់ចេះនិយាយស្រួលបួលផង។

អ្នកគាំទ្រជឿជាក់ថា Rihanna បានប្រកាសពីការមានផ្ទៃពោះលើកទីពីររបស់នាងអំឡុងពេលការសម្ដែង នៅពេលចាប់ផ្តើមកម្មវិធី ពេលតារាស្រីរូបនេះចុះពីលើឆាកហើយនាងបានបើកឈុតខោជើងវែងពណ៌ក្រហម ដើម្បីបង្ហាញទារកមើលទៅហាក់ដូចជាកំពុងលូតលាស់ និងបានត្រដុសពោះរបស់នាងភ្លាមៗផងដែរ។
មកទល់ពេលនេះ ឪពុកកូនរបស់ Rihanna គឺជាតារារ៉េប A$AP Rocky បន្ទាប់ពួកគេបានចាប់ដៃគ្នាកាលពីចុងឆ្នាំ ២០២០ និងមានកូនប្រុសអាយុ ៨ ខែម្នាក់រួមគ្នារួចមកហើយ ។

ទោះយ៉ាងណាកូនប្រុសដំបូងរបស់កំពូលតារាចម្រៀងស្រីរូបនេះ មិនត្រូវបានបង្ហើបឈ្មោះសាធារណៈនោះទេ សូម្បីតែលោក Ronald Fenty ឪពុក Rihanna ក៏មិនហ៊ានប្រាប់ដែរ។ លោក Ronald មានប្រសាសន៍ថា “នាងជាម្ដាយការពារកូនខ្លាំងណាស់ បើខ្ញុំប្រាប់អ្នក នាងនឹងកោរសក់ខ្ញុំជាមិនខាន”។
ដោយឡែកកាលពីដើមសប្តាហ៍នេះ ម្ចាស់បទ “Love on the Brain” បានបើកបង្ហាញអំពីរបៀបក្លាយជាម្តាយមានឥទ្ធិពលលើការសម្រេចចិត្តរបស់នាងក្នុងការឡើងឆាក សម្រាប់កម្មវិធី Super Bowl Halftime ថែមទៀត៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ Rihanna ដើរផ្សាទិញអីវ៉ាន់យ៉ាងសាមញ្ញ ព្រោះចង់បង្រៀនកូនប្រុសនូវរឿង ២យ៉ាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ