ជីវិតកម្សាន្ដ
Chompoo ស្រក់ទឹកភ្នែក នៅថ្ងៃដែលស្វាមីជួបបញ្ហាធ្ងន់ធ្ងរខ្លាំងក្នុងជីវិត
Chompoo បង្ហាញមោទនភាពចំពោះស្វាមី និងប្រាប់ពីយប់មានបញ្ហាធ្ងន់ធ្ងររហូតក្លាយជាមនុស្សធ្លាប់គេងលក់ស្រួល ទៅជាគេងមិនលក់ ព្រមទាំងត្រូវក្រោកពីព្រលឹម ត្រៀមខ្លួនសម្រាប់ដោះស្រាយរឿងដែលកំពុងជួប។

តាមរយៈកម្មវិធី 3Zaap ដែលជាកិច្ចសម្ភាសន៍អំពីរឿងស្នេហា Chompoo Araya និងស្វាមីហៃសូ Nott Wisarut បានកាន់ដៃគ្នាយ៉ាងជាប់ ហើយពេលនោះនាងបានស្រក់ទឹកភ្នែក នៅពេលរម្លឹកពីការងាររបស់ស្វាមីដែលម្ចាស់ក្រុមហ៊ុនរោងចក្រខ្សែភ្លើងនៅខេត្ត Phra Nakhon Si Ayutthaya កំពុងជួបបញ្ហាធំក្នុងជីវិត។

តារាសម្ដែង Chompoo និយាយទាំងស្រក់ទឹកភ្នែក ប្រាប់ពីមោទនភាពរបស់នាងចំពោះស្វាមីថា “ខ្ញុំដឹងថា វាមិនមែនជារឿងងាយស្រួលទេសម្រាប់ប្តីខ្ញុំ មកដល់ថ្ងៃនេះ។ ខ្ញុំមានមោទនភាពដែលរោងចក្រប្តីជាប់លេខ១ក្នុងចំណោម៣ ព្រោះខ្ញុំធ្លាប់ស្តាប់ក្តីស្រមៃរបស់ប្តី។ ខ្ញុំជឿជាក់លើប្តីរបស់ខ្ញុំតាំងពីដំបូងដែលខ្ញុំមិនបានឃើញរូបភាពនេះ។ មានពេលខ្លះដែលមានបញ្ហាធំ គាត់គេងមិនលក់ទេ ជាធម្មតាគាត់ជាអ្នកគេងលក់ស្រួល ប៉ុន្តែក្នុងអំឡុងពេលគេងមិនលក់ខ្លាំង ក្លាយជាមនុស្សដែលក្រោកពីព្រលឹមរាល់ថ្ងៃ។ ប៉ុន្តែគាត់មិនដែលប្រាប់បញ្ហាណាមួយមកកាន់ខ្ញុំឡើយ។ ក្រោយមកខ្ញុំដឹង ហើយយំយ៉ាងខ្លាំងនៅពេលនោះ។ ទោះយ៉ាងណា គាត់ប្រឹងប្រែងជម្នះបញ្ហានិងយកកូនៗជាកម្លាំងចិត្តដោយសារតែគាត់តែងតែមើលថែរគ្រួសារបានយ៉ាងល្អ ទោះមានរឿងអ្វីគាត់គឺជាស្វាមីល្អមករហូត”។
ត្បិតថាមានរឿងរ៉ាវជាច្រើនបានកើតឡើងរវាងអ្នកទាំងពីរកន្លងមកប៉ុន្តែ Chompoo និងស្វាមី តែងតែស៊ូជម្នះជាមួយគ្នារហូតទទួលបានផ្លែផ្កា។ ជាក់ស្ដែងរឿងអាស្រូវស្វាមីលួចលាក់ចិញ្ចឹមស្រីក្មេង ប្រសិនបើនាងគ្មានការជឿជាក់លើគ្នាប្រាកដណាស់ចចាមអារ៉ាមទាំងនោះ នឹងជារនាំងឃាំងគូស្នេហ៍នេះឲ្យបែកបាក់គ្នាមិនខានឡើយ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo ទម្លាយអារម្មណ៍ឈឺចាប់ ពេលទទួលដំណឹងថាប្ដីមានស្រីកំណាន់លួចលាក់
ចុចអាន៖Chompoo ព្រមទម្លាយការពិត ពីចចាមអារ៉ាមស្វាមីលួចចិញ្ចឹមស្រីក្មេង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?