ជីវិតកម្សាន្ដ
ហ្វេនភ្ញាក់ផ្អើលក្រោយឃើញ Lisa លេងស្ទីលសិចស៊ីក្នុងកម្មវិធីរបស់ប្រេន Celine
Lisa សមាជិកក្រុម Blackpink បានចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Celine នៅប្រទេសបារាំង ដែលបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក៏ដូចអ្នកគាំទ្រជាមួយនឹងស្ទីលស្លៀកពាក់សិចស៊ីរបស់នាងដូចជា “តុក្កតាមានជីវិត” ។
កាលពីល្ងាចថ្ងៃទី ១០ ខែ កុម្ភៈ Lisa សមាជិកក្រុម Blackpink បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដរបស់ Celine’s Fall Winter 2023 – 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងនាមជាទូតសុឆន្ទៈ។ ថ្មីៗនេះអ្នកគាំទ្ររបស់ Lisa បានសម្តែងការពេញចិត្តរបស់ពួកគេចំពោះការរៀបចំខ្លួនរបស់នាង ដូច្នេះហើយការចូលរួមកម្មវិធី Celine លើកនេះ Lisa ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ។
Lisa បានក្លាយជាចំណាប់អារម្មណ៍ក្នុងកម្មវិធីជាមួយនឹងស្ទីលស្លៀកពាក់សិចស៊ី តារារ៉េបស្រីនៃ ក្រុម Blackpink ពាក់អាវទ្រនាប់ខាងក្នុង អាវរោមពាក់កណ្ដាលចំហរខាងក្រៅ រួមបញ្ចូលជាមួយខោខ្លី និងស្បែកជើងកវែង និងការតុបតែងមុខសាមញ្ញ ដែលស្ទីលរបស់ Lisa នាំមកនូវភាពស៊ិចស៊ី និងឆើតឆាយ ជាពិសេសនាងត្រូវបានគេសរសើរថាដូចជា “តុក្កតាមានជីវិត” ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែល Lisa ស្លៀកពាក់សិចស៊ីថ្មីៗនេះ ពេលថតរូប និងនៅលើក្របទស្សនាវដ្តី Madame Figaro របស់ប្រទេសបារាំង ក៏ធ្វើឲ្យអ្នកគាំទ្រក្តៅខ្លួនជាមួយ នឹងរូបភាពស៊ិចស៊ីរបស់នាងផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Rosé ប្រតិកម្ម ក្រោយឃើញអ្នកគាំទ្រវាយតប់គ្នានៅឯការប្រគំតន្ត្រីនាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ