Connect with us

ជីវិតកម្សាន្ដ

ក្រោយរងការរិះគន់ថា Mario ធាត់ខ្លាំង ពេលនេះធ្លាយឃ្លិបមួយបង្ហាញពីរូបពិត

បានផុស

នៅ

បន្ទាប់ពីរងការរិះគន់ពីសំណាក់អ្នកលេង​អ៊ីនធឺណិត​ថា​ មិនចេះមើលថែរូបរាងរហូតធ្វើឲ្យធាត់ខ្លាំង ពេលនេះមានអ្នកប្រើប្រាស់ ​TikTok ​ម្នាក់បានបង្ហោះឃ្លិបលើ​បណ្ដាញ​សង្គម​មួយនេះ ពីរាងរៅរបស់តារាសម្ដែង Mario Maurer​ ពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ឃ្លិប​និង​រូបភាព​បានបញ្ចាក់​ថា Mario Maurer មិន​បាន​ធាត់​ដូច​គណនី​នោះ​បាន​បង្ហោះ​ពីរូប​លោក​សោះ​ឡើយ។ ជាងនេះទៅទៀត តារា​សម្ដែង​រូបនេះ​ហាក់​មាន​រាង​ស្ដើង កាន់តែសង្ហា មុខ​ក៏ស្រស់ស្អាតជាងមុនទៀត។

យ៉ាងណាមិញ ក្រោយ​ការ​បង្ហោះ​នេះមិនប៉ុន្មាន ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​រួម​បញ្ចេញ​មតិថា Mario ស្អាត​ហើយ​សង្ហា​មិន​ក្រអឺតក្រទមឬឆ្មើងឆ្មៃ​ដូច​ពាក្យចចាមអារ៉ាម​​សូម្បី​តែ​បន្តិច​ណា​ឡើយ។ មិនត្រឹម​​សង្ហា​ប៉ុណ្ណឹងទេ តែលោក​ក៏​គួរឲ្យស្រលាញ់ ហើយអ្នកណាចង់និយាយថា Mario បែបណាមិនសំខាន់ៗគឺអ្នកគាំទ្រនៅតែស្រលាញ់រូបលោកជានិច្ច។

សូមជម្រាបដែរថា​​កាលពីសប្ដាហ៍មុន ​តាមរយៈទំព័រ​ដ៏​ល្បីមួយ​បានលើកយកប្រធានបទប្រកាសនៅលើ Instagram ដោយ​សរសេរ​សាររិះគន់​ Mario ថា “ហេតុអ្វីមិនរក្សារូបរាងទាល់តែសោះ លោកជាតារាសម្ដែងមុខ​មូល រាង​ក្រាស់ គូទធំ មើលទៅដូចមនុស្ស​ធាត់យ៉ាងម៉េចទេ” ដោយភ្ចាប់ជាមួយរូបថតតារាប្រុសរូបនេះច្រើនសន្លឹកថែមទៀតផង។ ប៉ុន្តែក្នុងនោះក៏មានមិត្តក្នុងវិស័យសិល្បៈរួមទាំងអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិមិនស្រប ហើយលើកទឹកចិត្តដល់លោកកុំឲ្យយករឿងនេះមកដាក់ក្នុងចិត្ត៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖Mario រងការរិះគន់ថា ធាត់ខ្លាំងមិនសមជាតារាសម្ដែងលេខ ១

ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” លាតត្រដាងស្នេហាដ៏ឈឺចាប់ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម