ជីវិតកម្សាន្ដ
ម្ដាយ Chompoo រម្លឹកប្រវត្តិស្នេហ៍ផ្អែមល្ហែម ក្រោយឃើញកូនស្រីមានពាក្យចចាមអារ៉ាមឥតឈប់
លោកយាយ Ning ដែលជាម្ដាយបង្កើតរបស់តារាស្រី Chompoo Araya បានឆ្លើយសំណួរអំពីប្រវត្តិស្នេហាគាត់និងលោកតា James ជាស្វាមី បន្ទាប់ពីកូនស្រីរបស់គាត់កំពុងមានរឿងរ៉ាវពាក់ព័ន្ធនឹងជនទី៣ឥតឈប់លើបណ្ដាញសង្គម។

លេចមុខក្នុងកម្មវិធី Krua Yai Ning អ្នកម្តាយដ៏ស្រស់ស្អាត របស់តារាសម្ដែងជួរមុខ Chompoo Araya សព្វថ្ងៃលោកយាយគឺជា YouTube មួយរូបដែលចូលចិត្តធ្វើម្ហូប ហើយមុខម្ហូបនីមួយៗដែលលោកយាយ Ning ធ្វើ ចៅៗទាំងពីរប្រាប់ថាឆ្ងាញ់ទាំងអស់ ទើបអ្នកគាំទ្រតែងតែសួររកមុខម្ហូបនិងតាមដានពីជីវិតលោកយាយកាន់តែច្រើនឡើងៗ។ យ៉ាងណាមិញ ក្នុងនោះលោកយាយបានធ្វើមុខម្ហូបនិងបង្អែមដែលលោកយាយបាននិយាយថា លោកតា James ជាឪពុករបស់ Chompoo ចូលចិត្តណាស់ ខណៈលោកយាយក៏បានត្រៀមខ្លួនឆ្លើយសំណួរពីផ្លូវស្នេហាគាត់និងស្វាមីជួបគ្នាដោយរបៀបណា។
អ្នកម្ដាយរបស់ Chompoo បាននិយាយដោយស្នាមញញឹមថា គាត់បានជួបលោកតា James នៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ Ubon នៅពេលនោះគឺមានសង្រ្គាមឥណ្ឌូចិន។ ពេលនោះលោកយាយធ្វើអន្តោប្រវេសន៍ពីប្រទេសឡាវ ខណៈលោកតា James ជាមន្ត្រីកងទ័ពជើងទឹក ក្នុងនាមជាគ្រូពេទ្យ។ តាមពិតអ្នកទាំងពីរមិនបានចែចង់គ្នាទេ គ្រាន់តែនិយាយ និងបានជួបពីរបីដងប៉ុណ្ណោះ! ជីវិតនៅក្នុងមជ្ឈមណ្ឌលអន្តោប្រវេសន៍គឺពិបាកណាស់ លោកយាយកើតនៅប្រទេសថៃ ប៉ុន្តែធំឡើងនៅប្រទេសឡាវ។ ពេលនោះយាយបានចេញមករកការងារជួយគ្រួសារ។ បន្ទាប់មកបានជួបលោកតា James ម្តងទៀតនៅទីក្រុងបាងកក។ ការអាណិតអាសូរប្រែទៅជាស្នេហាចាប់ពីពេលនោះមក។

លោកយាយ Ning បាននិយាយទៀតថា ផ្លូវនៃស្នេហានេះបានប៉ះបេះដូងគាត់ ហើយមកដល់សព្វថ្ងៃនេះ លោកតា James មិនមែននៅទីនេះទេ ប៉ុន្តែលោកតាគឺនៅក្នុងចិត្តលោកយាយ Ning ជានិច្ច។ លើសពីនេះ លោកយាយ ក៏បានប្រាប់ដែរថា គាត់បានរៀបការកាលពីអាយុ ២៥-២៦ ឆ្នាំ មានកូនអាយុ ២៧ ឆ្នាំ តាមពិតគាត់មានបំណងចង់មានកូនពីរនាក់ ប៉ុន្តែបែរជាមាន Chompoo Araya តែម្នាក់គត់ទៅវិញ។

ក្រោយមហាជនជាច្រើនបានទស្សនារឿងដែលលោកយាយរៀបរាប់ហើយ ម្នាក់ៗថែមទាំងសរសើរលោកយាយថាគួរឲ្យស្រលាញ់ទៀតផង ស្របពេលដែលអ្នកគាំទ្រខ្លះបាននិយាយថា Chompoo Araya ទទួលបានឥរិយាបទ គំនិតល្អៗនិងទេពកោសល្យពិសេសគឺមកពីលោកយាយ Ning សឹងទាំងអស់៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo ទម្លាយអារម្មណ៍ឈឺចាប់ ពេលទទួលដំណឹងថាប្ដីមានស្រីកំណាន់លួចលាក់
ចុចអាន៖ក្រោយផ្ទុះរឿងអាស្រូវសឹងកប់ខ្លួន Tan ទើបហ៊ានបង្ហោះសារមួយលើ IG

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?