ជីវិតកម្សាន្ដ
Minji នៃក្រុម NewJeans បង្កភាពចម្រូង ចម្រាស ក្រោយក្លាយជាទូតឆន្ទៈ Chanel ដូចគ្នានឹង Jennie
Minji នៃក្រុម NewJeans បានបង្កឱ្យមានភាពចម្រូងចម្រាសនៅពេលដែលនាងត្រូវបានជ្រើសរើសក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោប្រណិត Chanel ដូចគ្នានឹង Jennie សមាជិកក្រុម Blackpink ។

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ សារព័ត៌មានកូរ៉េបានចុះផ្សាយថា តារាស្រី Minji នៃក្រុម NewJeans បានក្លាយជាឯកអគ្គរាជទូតម៉ាក Chanel លើវិស័យទាំង៣ ទាំងម៉ូដ សម្រស់ និងនាឡិកាក៏ដូចជាគ្រឿងអលង្ការ។ នេះជាលើកទីមួយហើយដែលទូតឆន្ទៈកូរ៉េតំណាងឱ្យ Chanel ទាំងបីផ្នែក។

ជាពិសេសម៉ាកយីហោ Chanel មិនមានទូតឆន្ទៈសកលទេ ដូច្នេះហើយ Minji តំណាងឱ្យ Chanel ក្នុងវិស័យទាំង ៣ តារាស្រីរូបនេះមានមានតួនាទី ដូចគ្នានឹង Jennie នៃក្រុម Blackpink ក៏ដូចជាទូត ឆន្ទៈ Chanel ជាច្រើនទៀតនៅជុំវិញពិភពលោក។ មុនពេលប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ ជាផ្លូវការ Minji បាននៅលើក្របទស្សនាវដ្តី Elle Korea ចេញផ្សាយសម្រាប់ខែ មីនា ឆ្នាំ ២០២៣ដោយបានបង្ហាញថា Minji ជាទូតឆន្ទៈ Chanel ថ្មី ។



ដូច្នេះ ក្រុមចម្រៀងស្រី NewJeans មានសមាជិកចំនួន ៥ នាក់មានសមាជិក ៤ នាក់ដែលត្រូវបាន ជ្រើសរើសជាទូតឆន្ទៈនៃម៉ាកម៉ូដលំដាប់ខ្ពស់។ ជាមួយគ្នា Hanni ក្លាយជាទូតឆន្ទៈ របស់ Gucci និងHyein ទូតឆន្ទៈ Louis Vuitton ក៏ដូចជា Danielle តំណាងឲ្យ Burberry ។ មានតែ Haerin ប៉ុណ្ណោះដែលកំពុងទាក់ទងជាមួយម៉ាកយីហោ ហើយត្រូវបានគេរំពឹងថានឹងមានតំណែងជាទូតឆន្ទៈក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បុគ្គលល្បី ៥ រូប មហាជនចង់ជូនផ្កាកុលាបក្នុងថ្ងៃនៃក្តីស្រឡាញ់បំផុត

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល