Connect with us

ជីវិតកម្សាន្ដ

ថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ Aum ទទួលបានផ្កាកុលាបក្រហមមួយបាច់យ៉ាងធំ

បានផុស

នៅ

ត្បិតថា​ Aum Patchrapa បែកគ្នាជាមួយមិត្តប្រុសហៃសូមកច្រើន​ខែ​ក្ដី​ ប៉ុន្តែមកទល់ថ្ងៃនេះ​ ដែលជាទិវានៃក្ដី​ស្រលាញ់ទូទាំង​ប្រទេស​ថៃ ​នាង​​បង្ហាញ​ពី​បាច់​ផ្កា​កុលាប​ក្រហម​យ៉ាង​ធំ​ក្នុង​ដៃ​ ដែល​ទទួល​បាន​ពីក្រុម​អ្នកគាំទ្រសំណព្វ​ចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាច់​ផ្កា​ពណ៌​ក្រហម​ដែល Aum Patchrapa កំពុង​កាន់​នៅ​ក្នុង​ដៃ​ គឺ​បាន​មក​ពី​សំណាក់​អ្នកគាំទ្រ​ដែល​ត្រៀម​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នាងក្នុងថ្ងៃនៃសេចក្ដីស្រលាញ់។ ក្នុងនោះក៏មាន​រថយន្ត​ដឹកអាហារ​យ៉ាងច្រើន​ព្រមទាំង​តុបតែង​ពណ៌ផ្កាឈូក បង្ហាញ​ភាព​ផ្អែមល្ហែម និងរូបបេះដូងគួរឲ្យស្រលាញ់ឲ្យដល់​អ្នកទទួល អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត Aum បានបង្ហាញអាការសប្បាយ​ចិត្ត​ជា​ខ្លាំង ក្រោយបានឃើញអំណោយដ៏ធំនេះ។

តារាសម្ដែង Aum បាននិយាយទៅកាន់អ្នកគាំទ្ររបស់នាងថា “អរគុណ​ច្រើន! កូនៗផ្ញើឡានដឹកអាហារឆ្ងាញ់ៗ និង ភួងផ្កាដំបូងក្នុងថ្ងៃនេះ។ អរគុណដែលមិនដែលទុកខ្ញុំចោល ជាង១០ឆ្នាំជាង២០ឆ្នាំនៅតែដដែល។ ខ្ញុំ​ស្រលាញ់​អ្នក​បំផុត”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គលល្បី ៥ រូប មហាជនចង់ជូនផ្កាកុលាបក្នុងថ្ងៃនៃក្តីស្រឡាញ់បំផុត

ចុចអាន៖ម្ដាយ Chompoo រម្លឹកប្រវត្តិស្នេហ៍ផ្អែមល្ហែម ក្រោយឃើញកូនស្រីមានពាក្យចចាមអារ៉ាមឥតឈប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម