Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង “ស្រមោលពិសស្នេហ៍” បង្ហោះសារក្រើនរម្លឹក កុំងប់ងុលនឹងការបង់រម្លស់ពេក

បានផុស

នៅ

បន្ទាប់ពីតារាសម្ដែងស្រី Marie Broenner បាននិយាយ​ក្នុង​កម្មវិធី​មួយថា ប្រជាជន​ថៃ​មាន​ទម្លាប់​ងប់ងុល​នឹង​ការ​បង់រម្លស់ រហូតវា​ក្លាយ​ជា​និន្នាការ​ចម្រូងចម្រាស​ដែល​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​គ្នា​ក្នុង​បណ្ដាញ​សង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​នា​ថ្ងៃ​ម្សិលមិញ​នេះ ​តួ​ឯក​ស្រី​ក្នុង​រឿង “ស្រមោល​ពិស​ស្នេហ៍” បាន​ចេញ​មក​បង្ហោះ​សារ​សុំទោស និង​បញ្ជាក់​ពីបញ្ហា​ដែល​នាង​បាន​លើកឡើងតាមរយៈ Instagram Stories ផ្ទាល់ខ្លួន ក្នុង​នោះ​នាង​បាន​ថ្លែង​សារ​ថា “Marie ចង់ប្រើកន្លែងនេះដើម្បី​បញ្ជាក់​អំពីអ្វីដែលបានកើតឡើង! ពី​ខ្លឹមសារ​នៃឃ្លិប Marie បានប្រើពាក្យ “ប្រជាជន​ថៃ” ញៀន​នឹង​ទម្លាប់​បង់រម្លស់ ដែលជាការពិត ខ្ញុំ​មិន​ចង់​មាន​ន័យអ​វិជ្ជមាន​ទេ។ ព្រោះ​ខ្ញុំ​សំដៅ​ទៅ​លើ​ខ្លួន​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​មាន​បទពិសោធន៍បង់រម្លស់​ផ្ទះ​ទាំង​មូល​ ទាំង​ឡាន។ ក្រោយមក ខ្ញុំពិតជាមានការ​សោកស្ដាយ​យ៉ាងខ្លាំង​ ហើយ​នេះ​គ្រាន់​តែ​ចង់​ផ្តល់​យោបល់​ នៅក្នុងអ្វី​ដែល​ខ្ញុំ​បាន​ជួបប្រទះ​កន្លង​មកតែ​ប៉ុណ្ណោះ។

តារាសម្ដែងបានទាំងតួកាចនិងតួឯកស្រីរូបនេះ បានបញ្ចាក់​ឲ្យកាន់តែច្បាស់​ទៀត​ថា តាមពិតទៅនាងចង់ចែករំលែកជាមួយអ្នកស្តាប់ ចង់ឲ្យ​អ្នកគ្រប់គ្នាប្រុងប្រយ័ត្នចំពោះការដំឡើងផ្សេងៗ នេះមិនមែនមានន័យថាការ​បង់រម្លស់​មិនល្អ ឬមិនចាំបាច់នោះទេ។ ប្រហែល​ជា​យើង​ជ្រើសរើស​បង់រម្លស់​ច្រើន​ដោយ​មិន​គិត​លម្អិត (តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង និងអ្នកដែលនៅជុំវិញនាង) អាចក្លាយជាថ្លៃដើមដែលលើសពីខ្លួនឯង ហើយអាចនឹងបង្កបញ្ហានៅថ្ងៃអនាគត។ យ៉ាងណាមិញនាងគ្រាន់តែចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​គណនា​ឲ្យ​បានល្អ មិនមាន​ចេតនា​ប្រមាថ​អ្នក​ដទៃ​ទាល់តែសោះ​។ ប្រសិនបើមានកំហុស ឬប្រើពាក្យខុស ឬបណ្តាលឲ្យមានការយល់ច្រឡំណាមួយ។ នាងក៏សុំទោសអ្នកទាំងអស់គ្នានៅទីនេះតែម្ដង!

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គលល្បី ៥ រូប មហាជនចង់ជូនផ្កាកុលាបក្នុងថ្ងៃនៃក្តីស្រឡាញ់បំផុត

ចុចអាន៖ម្ដាយ Chompoo រម្លឹកប្រវត្តិស្នេហ៍ផ្អែមល្ហែម ក្រោយឃើញកូនស្រីមានពាក្យចចាមអារ៉ាមឥតឈប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម