Connect with us

ជីវិតកម្សាន្ដ

Rain និងភរិយា ទិញផ្ទះតម្លៃវាល់លាននៅអាមេរិក ទុកឲ្យកូនស្នាក់នៅពេលកំពុងសិក្សា

បានផុស

នៅ

យោងទៅតាមសារព័ត៌មានកូរ៉េបានចុះផ្សាយឲ្យដឹងថា មានតារាជាច្រើនរួមទាំងប្តីប្រពន្ធតារាចម្រៀង Rain និង Kim Tae Hee បានចំណាយប្រាក់យ៉ាងច្រើនទិញផ្ទះនៅ Irvine រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីបញ្ជូនកូនរបស់ពួកគេទៅសិក្សានៅបរទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៤ ខែកុម្ភៈ សារព័ត៌មាន Xports បានរាយការណ៍កម្មវិធីកម្សាន្តរបស់ tvN រឿង Story Free Han Doctor បានរៀបរាប់ពីការវិនិយោគលើការអប់រំ ដល់កូនៗរបស់តារាកំពូលរបស់ប្រទេសកូរ៉េ។ ជាពិសេសប្តីប្រពន្ធតារាចម្រៀង Rain និង Kim Tae Hee ក៏បានទិញផ្ទះមួយខ្នងនៅ Irvine ក្នុងតម្លៃ ២.៤ ពាន់លានវ៉ុន (ជិត ១.៩ លានដុល្លារអាមេរិក) ដើម្បីឲ្យកូនពួកគេស្នាក់នៅអំឡុងពេកកំពុងសិក្សា។

ជាមួយគ្នានេះ ហេតុផលដែលតំបន់ Irvine នេះល្បីគឺទីក្រុងដែលមានឯកទេសខាងការអប់រំរបស់កុមារ ដោយសារតែវានៅជិតសាកលវិទ្យាល័យកំពូលៗរបស់ពិភពលោក។ ដូច្នោះហើយជាគោលដៅសំណព្វរបស់គ្រួសារអ្នកមាននិងតារាកូរ៉េ ដោយស្ថិតិបង្ហាញថាប្រហែល ៥,០០០ ក្នុងចំណោម ៣០,០០០ នៃសិស្សបឋមសិក្សាកណ្តាល និងវិទ្យាល័យនៅ Irvine គឺជាសិស្សកូរ៉េ ។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីប្តីប្រពន្ធតារាចម្រៀង Rain និង Kim Tae Hee តារាជាច្រើនទៀតក៏បានទិញផ្ទះនៅទីនោះដើម្បីឲ្យកូនទៅរៀនដូចកូនៗរបស់ Son Ji Chang និង Oh Yeon Soo, Lee Jae Ryong និង Yu Ho Jeong និង Han Seok Kyu សុទ្ធតែសិក្សានៅទីនេះ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Minji នៃក្រុម NewJeans បង្កភាពចម្រូង ចម្រាស ក្រោយក្លាយជាទូតឆន្ទៈ Chanel ដូចគ្នានឹង Jennie

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម