ជីវិតកម្សាន្ដ
តារា ថៃ ស្រករក្រោយ ៥ ដួង កំពុងសាងកេរ្តិ៍ឈ្មោះទាំងក្នុងនិងក្រៅប្រទេសនាពេលនេះ
នៅប្រទេសថៃមិនខ្វះឡើយតារាប្រុសស្រីដែលមានសម្រស់ស្អាត និងបង្កើតភាពទាក់ទាញខ្លាំងដល់អ្នកគាំទ្រ ខណៈសម្រាប់តារាស្រករក្រោយ ៥ ដួងខាងក្រោមនេះ ទើបតែងប្រឡូកក្នុងវិស័យសិល្បៈមិនទាន់ពេញទីនោះទេ ប៉ុន្តែបែរទទួលបានការគាំទ្រច្រើនសន្ធឹក ដោយសារតែភាពស្រស់ស្អាត និងការសម្ដែងដ៏ល្អរបស់ពួកគេ។ ជាពិសេសនោះគឺទេពកោសល្យរបស់ម្នាក់ៗ ពោលគឺមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ។
ខាងក្រោមនេះគឺជាតារាស្រីៗជំនាន់ក្រោយ ដែលកំពុងសម្ដែងជាតួឯកសឹងគ្រប់រឿងភាគ ហើយក៏កំពុងតែមមាញឹកខ្លាំងក្នុងអាជីបផងដែរ។
១ Namfah Thunyaphat

តារាស្រីវ័យក្មេងម្នាក់ដែលមានប្រជាប្រិយភាពក្នុងវិស័យកម្សាន្តថៃ Namfah Thunyaphat មានការងារមមាញឹកខ្លាំងណាស់ក្នុងឆ្នាំនេះ។ នាងនឹងមានរឿងភាគចំនួន ៤ ដែលនឹងចូលរួមក្នុងពេលខាងមុខនេះរួមមាន “Nampueng Kom”, “Interlocking Heart on Chao Phraya”, “Rak Thum Thung”, និង “Ubat Rak Koh Sawan”។ នាងទទួលបានភាពល្បីឡាញ និងក្លាយជាតួឯកស្រីក្នុងរឿង “ចុងភៅក្លែងកាយ” ដែលទើបបញ្ចប់កាលពីឆ្នាំទៅ។
២ Pinkploy Paparwadee

តារាសម្ដែងស្រី Pinkploy Paparwadee ទទួលបានភាពល្បីល្បាញជាមួយនឹងរឿង “Samee Chua Keun” ដែលនាងបានសម្តែងជាមួយតារាប្រុស Euro Yotsawat ។ បច្ចុប្បន្ននាងកំពុងមមាញឹកក្នុងការថតរឿងថ្មីចំនួន ២ដូចជា “Phaen Luang Buang Maya” ជាមួយ Thanwa Suriyajak និង “Muang Kaew” ជាមួយ Kem Hussawee ។
៣ Fern Nopjira

Fern Nopjira ទទួលបានការចាប់អារម្មណ៍អ្នកទស្សនាលើរឿងភាគដ៏ល្បី “Huajai Sila”។ កាលពីឆ្នាំមុន នាងទទួលបានការស្រលាញ់ពីអ្នកគាំទ្រជាខ្លាំង ជាមួយនឹងការសម្ដែងរបស់នាងក្នុងរឿង “The Love Proposal”។គម្រោងបន្ទាប់របស់នាងគឺ “Ton Rai Plai Rak” ដែលនាងសម្តែងជាមួយកំពូលតារាសម្តែង Pong Nawat។
៤ Freen Sarocha និង Becky Armstrong

Becky Armstrong បានបង្ហាញខ្លួនជាតួសម្តែងនៅឆ្នាំ ២០២០ ខណៈពេលដែលរឿងភាគដំបូងរបស់ Freen Sarocha បានចាក់ផ្សាយនៅឆ្នាំ ២០២១។ អ្នកទាំងពីរទទួលបានភាពល្បីល្បាញនៅក្នុងរឿង “GAP The Series” ពួកគេទាំងពីរបានក្លាយជាតារាសម្តែងដែលកំពុងពេញនិយមនៅក្នុងវិស័យកម្សាន្តថៃ។ បច្ចុប្បន្ននេះ Freen Sarocha មានអ្នកតាមដាន ១.២លាននាក់នៅលើ Instagram ខណៈ Becky Armstrong ទទួលបានអ្នកតាមដាន ១.១ លាននាក់នៅលើបណ្ដាញសង្គមដ៏ល្បីល្បាញនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្សិលមិញ Min បង្ហាញខ្លួនមិត្តប្រុសផ្លូវការ តែនៅតែជាអាថ៌កំបាំង
ចុចអាន៖ម្ដាយ Chompoo រម្លឹកប្រវត្តិស្នេហ៍ផ្អែមល្ហែម ក្រោយឃើញកូនស្រីមានពាក្យចចាមអារ៉ាមឥតឈប់

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច