ជីវិតកម្សាន្ដ
បែកធ្លាយរូបលើគ្រែរបស់តារាចិន Chen Feiyu ជាមួយភរិយាគេ
តារាសម្ដែង Chen Feiyu ដែលគេស្គាល់ថាជាកូនប្រុសអ្នកដឹកនាំរឿង Chen Kaige កំពុងរងការរិះគន់បន្ទាប់ពីបែកធ្លាយរូបលើគ្រែជាមួយស្ត្រីរៀបការរួច Yi Lin ។
អ្នកស្រី Yi Lin គឺជាមនុស្សមានឥទ្ធិពលនិងមានអ្នកតាមដានប្រហែល ២១ ម៉ឺននាក់ក្នុងអ៉ីនធឺណែត ទោះបីមុខក្មេងបន្តិចតែនាងអាយុ ២៦ ឆ្នាំហើយថែមទាំងរៀបការរួចទៀតផង ។

ពាក់ព័ន្ធបញ្ហាបែកធ្លាយរូបថតមានពាក្យចចាមអារ៉ាមលេចឮថា Chen Feiyu និង Yi Lin លួចមានស្នេហាតាំងពីឆ្នាំ ២០២១ មកម្ល៉េះ លើសពីនេះពួកគេត្រូវប្រទះឃើញនាំគ្នាទៅសណ្ឋាគារ Changsha ច្រើនដងរាប់មិនអស់ ។

តាមពិតលោក Chen Feiyu ជាប់អន្ទាក់គេសោះ អ្នកទាំងពីរធ្លាប់គេងជាមួយគ្នាតែមួយដងគត់ ប៉ុន្តែ Li Yin លួចថតរូបទុកគម្រាមគាត់ដើម្បីបន្តជួបគ្នា និងហាមឃាត់មិនឲ្យថតរឿងជាមួយតារាស្រីស្អាតៗដាច់ខាត ។
ស្រាប់តែមិនយូរប៉ុន្មានគូស្នេហ៍ថ្មីរបស់នាងចាប់ផ្ដើមគម្រាមយកលុយប្ដូររូបថត ដូច្នេះម្ដាយរបស់តារាប្រុសវ័យ ២២ ឆ្នាំខាងលើសុខចិត្តប្រគល់ប្រាក់ ២ លានយ័នបញ្ចប់រឿងតែបុរសនោះមិនព្រមទទួលហើយលក់រូបទៅឲ្យអ្នកកាសែត ។

យ៉ាងណាមិញអ្នកគ្រប់គ្រងរបស់លោក Chen បានបញ្ជាក់ច្បាស់ៗថាពេលអ្នកទាំងពីរទាក់ទងគ្នា Li Yin ជាស្ត្រីនៅលីវមិនទាន់មានស្វាមីទេ លុះបែកគ្នាគ្រប់មួយឆ្នាំទើបនាងរៀបការ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ហ្វាន ពីងពីង បណ្ដើរគូស្នេហ៍ជាសាធារណៈ ជាសេដ្ឋីវាល់លាន នៅក្នុងប្រទេសចិន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់