ជីវិតកម្សាន្ដ
មកស្គាល់កាន់តែច្បាស់ ពីអនាគតភរិយារបស់តួអង្គ Captain America
តារាសម្ដែងសញ្ជាតិអាមេរិកលោក Chris Evan ដែលគ្រប់គ្នាភាគច្រើនស្គាល់ថាជាតួអង្គ Captain America ចាប់ផ្ដើមមានស្នេហាច្បាស់លាស់ហើយ នារីដ៏សំណាងនោះគឺ Alba Baptista អាយុ ២៥ ឆ្នាំ ។ ខាងក្រោមនេះជារឿង ៣ យ៉ាងដែលយើងគួរដឹងពី Alba ៖
១. នាងគឺជាតារាសម្ដែង
រឿងល្បីបំផុតសម្រាប់ Alba គឺ “អ្នកចម្បាំងយាយជី ឬ Warrior Nun” មានចាក់ផ្សាយក្នុង Netflix រឿងនេះនិយាយពីជីវិតក្មេងកំព្រាដែលមានយុទ្ធសិល្ប៍ហើយបានចូលរួមនិកាយសម្ងាត់ជាដូនជីតាមប្រមាញ់បិសាច ។ មិនតែប៉ុណ្ណោះ Alba ក៏ដើរតួជា Natasha នៅក្នុងរឿងភាគប្រវត្តិសាស្ត្រឆ្នាំ ២០២២ ដែរគឺ “Mrs. Harris Goes to Paris” ពីមុននាងធ្លាប់ធ្វើការនៅក្នុងកម្មវិធីព័រទុយហ្គាល់ដូចជា A Criação, A Impostora និង Jogo Duplo ទៀតផង ។

២. នាងគឺជាកូនកាត់ព័រទុយហ្គាល់ និងប្រេស៉ីល
តារាសម្ដែងកូនកាត់រូបនេះមានស្រុកកំណើតនៅទីក្រុងលីសបូន ប្រទេសព័រទុយហ្គាល់ និងចេះនិយាយ ៥ ភាសារួមមាន អាឡឺម៉ង់, អង់គ្លេស, បារាំង, អេស្ប៉ាញ, និងព័រទុយហ្គាល់ ។

៣. ស្នេហារបស់នាងគឺជាទំនាក់ទំនងច្បាស់លាស់
មានសេចក្ដីរាយការណ៍មួយកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ផ្សព្វផ្សាយថា Chris និង Alba ប្រៀបបីដូចមនុស្សតែមួយ អ្នកទាំងពីរស្រលាញ់គ្នាជាងមួយឆ្នាំហើយគេសង្កេតឃើញ Chris សប្បាយចិត្តជាងមុនឆ្ងាយណាស់សូម្បីតែគ្រួសារនិងមិត្តភ័ក្តិសុទ្ធតែស្រលាញ់ពេញចិត្ត Alba ទាំងអស់ ។

ត្រលប់មកតួអង្គ Captain America វ័យ ៤១ ឆ្នាំខាងលើវិញ លោកតែងតែសង្ឃឹមថាអាចចាប់ផ្ដើមគ្រួសារនៅថ្ងៃណាមួយនឹងគូព្រេងរបស់ខ្លួនព្រោះស្នេហានិងគ្រួសារសំខាន់ជាងស្នាដៃការងារសម្រាប់ជីវិតមនុស្ស ជាពិសេសជីវិត Chris ផ្ទាល់តែម្ដង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អតីតអ្នកកីឡាកាស Dave Bautista បញ្ចប់ក្ដីសុបិនចង់ដើរតួជា Bane ក្នុងរឿងមនុស្សប្រចៀវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់