ជីវិតកម្សាន្ដ
កាលឆ្នាំ ២០២២ Taylor Swift គឺជាតារាស្រីតែម្នាក់គត់ រកចំណូលបានច្រើនបំផុត
Taylor Swift មិនត្រឹមតែជាតារាស្រីតែម្នាក់គត់ដែលមានឈ្មោះក្នុងបញ្ជីតារាកម្សាន្តដែលរកចំណូលបានច្រើនជាងគេបំផុតទាំង ១០ របស់ទស្សនាវដ្ដី Forbes កាលពីឆ្នាំ ២០២២ នោះ Taylor Swift ក៏មានទ្រព្យសម្បត្តិនិងអចលនទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
នៅក្នុងបញ្ជីតារា១០រូបដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០២២ ដែលប្រកាសដោយទស្សនាវដ្តី Forbes នោះទទួលបានការចាប់អារម្មណ៍នៅពេលនាងបង្ហាញខ្លួននៅលេខ៩ ដោយប្រាក់ចំណូលរបស់តារាចម្រៀងរូបនេះបានមកពីការលក់ការថតសំឡេង ការផ្សាយនៅលើវេទិកាតន្ត្រីជាដើម។ មុននោះ Taylor Swift ក៏បានចូលក្នុងបញ្ជីអ្នករកប្រាក់ចំណូលចំនួន ៦ ដង។
បើយោងទៅតាមប្រភពពី Business Insider បានឲ្យដឹងថា Taylor Swift មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៦០ លានដុល្លារ។ ជាមួយទ្រព្យសម្បត្តិដ៏ច្រើនតារាចម្រៀងរូបនេះបានមកការប្រគំតន្ត្រីទេសចរណ៍ឆ្នាំ ២០១៥ រកចំណូលបានជាង ២៥០ លានដុល្លារ។ បន្ថែមពីលើនេះក្នុងឆ្នាំ ២០១៨ ការប្រគំតន្ត្រីទេសចរណ៍របស់នាងរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយរកបាន ២៦៦.១ លានដុល្លារ ។ ជាពិសេសតារាចម្រៀងស្រីរូបនេះ ក៏បានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីម៉ាកល្បីៗលើពិភពលោកផងដែរ ។
យ៉ាងណាមិញ ជាមួយនឹងទេពកោសល្យ និងកេរ្តិ៍ឈ្មោះរបស់នាង ទ្រព្យសម្បត្តិរបស់ Taylor Swift ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនាពេលអនាគត ដោយសារតារាចម្រៀងស្រីរូបនេះទទួលបានជោគជ័យប្រាក់ចំណូលយ៉ាងច្រើនពីតន្ត្រីនៅពេលសព្វថ្ងៃនេះ ៕
ប្រែសម្រូល៖នាងតូច
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?