ជីវិតកម្សាន្ដ
កាបូបរូបចម្លែកតូចមួយរបស់ Jennie មិនត្រឹមប្រណិត ឯតម្លៃក៏មិនធម្មតា
រូបភាពប៉ុន្មានសន្លឹកដែល Jennie សមាជិកក្រុម BLACKPINK បង្ហោះមុននេះ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ ក្នុងនោះគ្រប់គ្នាក៏ចង់ដឹងពីតម្លៃកាបូបតូចមួយ ដែលនាងស្ពាយជាប់ខ្លួនផងដែរ។

នៅលើបណ្ដាញសង្គម Instagram របស់តារា K PoP រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈមនុស្សជាច្រើនបែរចាប់អារម្មណ៍កាបូបតូចមានរូបរាងចម្លែកមិនធ្លាប់ឃើញពីមុន។ ដោយសារតែរូបរាងរបស់កាបូបប្រៀបដូចជារ៉ាកែតវាយកូនបាល់ ទើបធ្វើវាក្លាយជាវត្ថុចម្លែកខ្លាំងយ៉ាងនេះ។ កាបូបនេះគឺមកពីយីហោល្បីឈ្មោះ CHANEL ហើយត្បិតថាវាមានរូបរាងតូចក៏ពិតមែន តែតម្លៃដល់ទៅ ៤,៣៦៩ដុល្លារឯណោះ។

យ៉ាងណាមិញនេះជារឿងធម្មតាទេ ដែល Jennie តែងតែត្រូវបានគេចាប់អារម្មណ៍មិនថាការស្លៀកពាក់ ព្រោះនាងជាគឺតារាកូរ៉េដែលមានឥទ្ធិពលខ្លាំងលើវិស័យម៉ូដនាងបច្ចុប្បន្ននេះ។ ជាពិសេសនាងគឺជាទូសុឆន្ទៈឲ្យប្រេន CHANEL មិនថារើសយកឈុតមួយណា សុទ្ធតែជាម៉ូដដែលកំពុងពេញនិយមសម្រាប់មនុស្សស្រីតែងយកគំរូក្នុងការស្លៀកពាក់តាមនាងផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា K-pop ៨ រូប បង្ហាញរូបតែមួយសន្លឹក ក៏អាចទាញចំណូលរាប់លានដុល្លារឲ្យប្រេនធំៗ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ