ជីវិតកម្សាន្ដ
គូស្នេហ៍ពាន់លាន Patricia-Note បង្ហាញរូបភាពកូនក្នុងផ្ទៃលើកដំបូង
Patricia និងស្វាមីអ្នកជំនួញពាន់លាន Note Wiset បានបង្ហោះឃ្លិបព្រមទាំងរូបភាពមួយចំនួន ខណៈអ្នកទាំងពីរទៅឆ្លុះអេកូមើលមុខកូនលើកដំបូង និងចែកជូនដល់មហាជនដែលកំពុងតាមដានភេទកូនផងដែរ។
បន្ទាប់ពីប្រកាសដំណឹងផ្ទៃពោះលើកដំបូង និងក្លាយជាម្ដាយមួយរូបនាពេលខាងមុខនេះ តារាសម្ដែង Patricia និងស្វាមីហៃសូ បានបង្ហាញរូបភាពនៅលើបណ្ដាញសង្គមតាមរយៈវីដេអូឃ្លិបនៅពេលដែលគ្រូពេទ្យកំពុងឆ្លុះអេកូ រហូតលេចមុខកូនតូចដែលបង្ហាញថាជាភេទស្រីយ៉ាងច្បាស់ផងដែរ។ ស្របពេលនោះ មហាជនឃើញហើយ បានចូលរួមបញ្ចេញមតិអបអរសាទរដល់គ្រួសារតូចមួយនេះដ៏ច្រើនលើសលប់។
ជាមួយគ្នានេះដែរ Patricia បានបង្ហោះឃ្លិបមួយដោយសរសេរខេបសិនថា “អរគុណចំពោះសារល្អៗទាំងអស់គ្នា កូនតូចរបស់យើងពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។ ហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានអបអរយើង។ រំភើបណាស់ដែលបានទទួលតួនាទីជាម្ដាយថ្មី”។ យ៉ាងណាមិញ Note Wiset ក៏បានថតឃ្លិបទុកជាអនុស្សាវរីយ៍ ដែលនេះក៏បញ្ចាក់បានថា លោកមើលថែភរិយាបានយ៉ាងល្អប្រសើរខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?