Connect with us

ជីវិតកម្សាន្ដ

អតីតប្រធានសមាគមសិល្បករខ្មែរចេញមុខការពារ​សម្បត្តិវប្បធម៌របស់ជាតិខ្មែរ

បានផុស

នៅ

ប៉ុន្មានថ្ងៃនៅលើទំព័រហ្វេសប៊ុករបស់អតីតប្រធានសមាគមសិល្បករខ្មែរ និងតារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះ ម៉ាច បានធ្វើការសរសេរបង្ហោះនូវខ្លឹមសារជាបន្តបន្ទាប់ជុំវិញករណីដែលថៃបានជួលគ្រូរបាំ និងគ្រូឧបករណ៍ភ្លេងបុរាណ​(ទ្រ) ខ្មែរទៅបង្ហាត់នៅសាលាថៃដើម្បីឲ្យកូនខ្មែរប្រយ័ត្ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់បន្ទាប់ពីមានការបង្ហោះ គឺភ្លាមៗនោះដែរបានធ្វើឲ្យជនជាតិថៃមួយចំនួនបានបញ្ចេញប្រតិកម្មមកលើតារាចម្រៀងខ្មែរលោក សុះ ម៉ាច ផងដែរ។ ប៉ុន្តែជាការឆ្លើយតបលោក សុះ ម៉ាច បានបញ្ជាក់ប្រាប់ឲ្យដឹងថា នេះគ្រាន់តែលោកចេញមកដើម្បីការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរប៉ុណ្ណោះ។

លោក សុះ ម៉ាច បាននិយាយថា “សូមទោសផងដែលខ្ញុំធ្វើឲ្យអ្នក(ថៃ)មិនសប្បាយចិត្ត្កក៏ព្រោះតែខ្ញុំការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរ។ អ្នកអាចយករូបខ្ញុំមកកែរជាត្លុកបាន តែអ្នកមិនអាចយករូបប្រមុខថ្នាក់ដឹកនាំប្រទេសខ្ញុំដែលជាតិខ្មែរគោរពទៅលេងសើចបានឡើយ។ ចុះប្រសិនបើខ្ញុំយកអ្នកដឹកនាំប្រទេសរបស់អ្នកទៅលេងសើចប្រមាថវិញ តើក្នុងចិត្តអ្នកវិញគិតយ៉ាងម៉េចដែរ?។

អតីតប្រធានសមាគមសិល្បករខ្មែររូបនេះបន្តថា បើអ្នកជាជាតិសាសន៍ថ្លៃថ្នូរអ្នកនឹងយល់ពីអ្វីដែលខ្ញុំនិយាយ។ សង្ឃឹមថាអ្នកជាជាតិសាសន៍ល្អដែលហ៊ានទទួលស្គាល់ការពិត។ តែទោះជាយ៉ាងណាខ្ញុំនៅតែគោរពចំពោះជនជាតិថៃណាដែលជាមិត្តដ៏ល្អរបស់ខ្មែរជានិច្ច។

គួររម្លឹកថា ថ្មីៗកន្លងទៅនេះលោក សុះ ម៉ាច បានសរសេរបង្ហោះដូច្នេះថា ខ្ញុំបានឮល្ហិចល្ហៀងថា ថៃបានជួលអ្នកគ្រូរបាំបុរាណ អោយទៅបង្ហាត់នៅសាលាថៃព្រមទាំងទាក់ទងលោកគ្រូតុលា ដែលជាគ្រូបង្ហាត់ឧបករណ៍ភ្លេងបុរាណ(ទ្រ)ទៅបង្ហាត់នៅសាលាថៃ ដោយផ្តល់ជូនប្រាក់ខែខ្ពស់ទៀតផងតែលោកគ្រូតុលាមិនព្រមទទួលយកការអញ្ជើញនោះទេ។ តែអ្នកគ្រូរបាំដែលខ្ញុំមិនចាំឈ្មោះបាននឹងកំពុងតែបង្ហាត់នៅទីនោះផងដែរ (មិនដឹងថាពិតឬយ៉ាងណានោះទេ)។ នេះបើតាមការអោយដឹងពីលោកគ្រូតុលា និងប្រភពមួយទៀតដែលខ្ញុំមិនចាំ។

លោកបន្តថា ពាក់ព័ន្ធរបាំបុរាណ បើថៃគេរៀនបានប្រហាក់ប្រហែលនឹងខ្មែរមែននោះ បញ្ហានឹងកើតមានទៀតមិនខានដូចជា ល្ខោនខោល គុនខ្មែរជា ដើម។ ចូលប្រយ័ត្នផងណា៎។ នេះជាការបញ្ចេញមតិយោបល់ក្នុងនាមសិល្បករខ្មែរមួយរូបដែលស្រឡាញ់ និងអភិរក្សសិល្ប:វប្បធម៌ខ្មែដ៏ល្អផូរផង់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម