ជីវិតកម្សាន្ដ
សោភា ទេពី បំផុសឲ្យយុវជនខ្មែរគាំទ្រថែរក្សាក្បាច់គុនល្បុក្កតោ
តារាចម្រៀងស្រស់សោភាកញ្ញា សោភា ទេពី កាន់តែធ្វើឲ្យមហាជនគាំទ្រ និងចាប់អារម្មណ៍ថែមទៀត ស្របពេលដែលតារាស្រីរូបនេះ បានបំផុសស្មារតីឲ្យយុវជនខ្មែរ ចូលរួមថែរក្សា និងគាំទ្រ ការពារក្បាច់គុនបុរាណខ្មែរល្បុក្កតោ។
ការប្រកាសរបស់តារាចម្រៀងស្រីកញ្ញា សោភា ទេពី ដោយសារតែសង្កេតឃើញពេលបច្ចុប្បន្នយុវជនខ្មែរមួយចំនួនហាក់មិនសូវចាប់អារម្មណ៍ ឬចូលរួមលើកស្ទួយវិស័យនេះ ឲ្យបានផុសផុលនោះឡើយ។ ជាមួយគ្នានេះដែរ សោភា ទេពី ក៏បានអះអាងថា ខ្លួនស្រលាញ់វិស័យមួយនេះ ហើយសន្យាចូលរួមហ្វឹកហាត់ដើម្បីលើកស្ទួយក្បាច់ល្បុក្កតោខ្មែរផងដែរ។

កញ្ញា សោភា ទេពី បានរៀបរាប់ប្រាប់ពីអារម្មណ៍ខ្លួនថា ល្បុក្កតោជាមរតកកេរ្តិ៍តំណែលជាតិខ្មែរ យើងត្រូវថែរក្សាឲ្យបានគង់វង្ស ខ្ញុំស្រលាញ់ក្បាច់គុនបុរាណខ្មែរ ព្រោះខ្ញុំជាកូនខ្មែរ។ ខ្ញុំត្រូវខំព្យាយាមហ្វឹកហាត់ឲ្យចេះគ្រប់ក្បាច់ដើម្បីលើកស្ទួយវប្បធម៌ និងកុំឲ្យបាត់បង់ និងដើម្បីកម្ចាត់សត្រូវ។
ការអះអាងពីឆន្ទៈរបស់ សោភា ទេពី ក្នុងការចូលរួមចំណែកថែរក្សាការពារក្បាច់គុនបុរាណខ្មែរ ល្បុក្កតោនេះដែរ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការគាំទ្រ និងសរសើរឆន្ទៈរបស់នាង ខណៈសព្វថ្ងៃមានយុវវ័យខ្លះតែងមើលរំលង៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៩ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា