Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនសរសើរស្វាមី ម៉ារីម៉ា ពូកែថ្នាក់ថ្នមប្រពន្ធ និងមើលថែកូនៗ សក្តិសមជាមេគ្រួសារ

បានផុស

នៅ

លោក Dingdong Dantes ស្វាមីរបស់អតីតតួ ម៉ារីម៉ា (Marian Rivera) មិនត្រឹមតែមានរូបរាងស្រស់សង្ហា ព្រមទាំងមានទេពកោសល្យសិល្បៈប៉ុណ្ណោះទេ លោកថែមទាំងជាប្ដីល្អ និងឪពុកល្អចំពោះប្រពន្ធកូនទៀតផង ព្រោះតារាសម្តែងរូបនេះ ពូកែយកចិត្តទុកដាក់ និងមើលថែគ្រួសារបានល្អបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបង្ហោះរបស់ ម៉ារីម៉ា នៅលើផេកផ្ទាល់ខ្លួន គ្រួសាររបស់នាងពិតជាមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង មិនថាឪពុកម្ដាយចំពោះកូនៗ ឬស្វាមីចំពោះភរិយាឡើយ ពោលគឺ Dingdong Dantes បានបង្ហាញការ​យក​ចិត្ត​ទុក​ដាក់​លើភរិយា និងកូនទាំងពីរខ្លាំងណាស់។

តាមពិតទៅ រូបភាពបែបនេះ ​ទស្សនិកមិនមែនទើបតែឃើញលើកទីមួយនោះទេ ព្រោះកន្លងមកស្វាមី ម៉ារីម៉ា ក៏តែងតែបង្ហាញភាពផ្អែមល្ហែម និងការយកចិត្តទុកចំពោះគ្រួសារផងដែរ ទាំងនៅលើបណ្ដាញសង្គម និងនៅក្រៅឆាក ហើយអ្នកស្គាល់ពួកគេស្និទ្ធ សុទ្ធតែដឹងរឿងនេះច្បាស់។

ថ្វីត្បិតតែមានការងារមមាញឹកយ៉ាងណាក្តី Dingdong Dantes ក៏មិនភ្លេចជួយបង្រៀន និងមើលថែកូនទាំងពីរជាមួយភរិយាដែរ ពួកគេតែងតែចំណាយ​ពេល​ទំនេរ​តាមដាន​ការ​លូត​លាស់​របស់​កូនៗជានិច្ច។ បន្ថែមពីលើនោះ តារាសម្ដែងវ័យ ៤២ឆ្នាំរូបនេះ តែងទុកអទិភាពភរិយាជាទីមួយ ដោយលោកធ្លាប់ចែករំលែកថា លោកព្រមធ្វើគ្រប់យ៉ាងដើម្បីថែទាំប្រពន្ធ និងអាចសូម្បី​លះបង់​អាជីព​សិល្បៈសម្រាប់​គ្រួសារ​តូចរបស់លោក​។

ដោយសារទង្វើដ៏កក់ក្ដៅទាំងនេះហើយ ទើប Dingdong Dantes ទទួលបានពាក្យសរសើរពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ​ជាពិសេស​ភាព​ជា​ឪពុក​របស់លោក ​ពិតជាសក្តិសមឱ្យមហាជនយកត្រាប់តាម៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តួនាង ម៉ារីម៉ា ប្រកាសក្ដែងៗនឹងធ្វើរឿងនេះ ទោះបីលំបាកចំពោះស្ត្រី

ចុចអាន៖ ស្វាមី ម៉ារីម៉ា មានប្រវត្តិមិនធម្មតា មុនក្លាយជាតារាល្បីលំដាប់ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម