Connect with us

ជីវិតកម្សាន្ដ

តារា​កំប្លែង​នាយ ក្តឹប ទទួលមរណភាព​ហើយ​មុននេះ​បន្តិច

បានផុស

នៅ

ភ្នំពេញ ៖ នេះ​ជា​ដំណឹង​ដ៏​សោកសៅ​និង​តក់ស្លុត​បំ​ផុត​សម្រាប់​ក្រុម​គ្រួសារ​ព្រមទាំង​អ្នកគាំទ្រ​និង​សិល្បករ​-​សិល្បការិនី​ ខណៈ​ដែល​តារា​កំប្លែង​ជើងចាស់​នាយ ក្តឹប បានទទួល​មរណភាព​ហើយ​នៅមុននេះ​បន្តិ​ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កកូន​ស្រី​តារា​កំប្លែង​នាយ ក្តឹប បានបញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ក្តុកក្តួល​និង​សោកសៅ​ថា​ឪពុក​របស់ខ្ញុំ​គាត់​បាន​ស្លាប់ លាចាក​លោក​ចោល​ពួក​ខ្ញុំ​ហើ​យ ។​ កូនស្រី​នាយ ក្តឹ​ម បាន​ឲ្យ​ដឹង​ទៀតថា​ឪពុក​ខ្លួន​បាន​ទទួល​មរណភាព​វេលា​ម៉ោង​៩​និង ៤៥​នាទី​យប់​ថ្ងៃទី​១៨ ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។

តាមរយៈ​ដំណឹង​មរណភាព​របស់​វីរៈ​សិល្បករ​ផ្នែក​កំប្លែង​នាយ ក្តឹប នា​ពេលនេះ​គេ​ឃើញ​មាន​អ្នកគាំទ្រ​ព្រមទាំង​សិល្បករ​-​សិល្បការិនី​ជាច្រើន​បាន​សម្តែង​ក្តី​រន្ធត់​ស្លុតចិត្ត​ខ្លាំង​ចំពោះ​កា​បាត់បង់​ធនធាន​សិល្បករ​ដ៏​មាន​ប្រជាប្រិយភាព​និង​ទេពកោសល្យ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​។ ​ក្នុងនោះ​ក៏​មាន​ការផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​គ្រប់ៗ​គ្នា​ជាមួយ​ក្រុមគ្រួសារ​ផងដែរ។

សូម​ជម្រាបថា ​តារា​កំប្លែង​ស្ថិត​ក្នុង​ក្រុម​នាយ កុយ , នាយ ក្រឹម គឺ​នាយ ក្តឹប កន្លងមក​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ញ៉ាំ​ញី​រាងកាយ​មិន​អាច​ធ្វើដំណើរ​ ឬ​ ប្រកប​អា​ជីព​សិល្បៈ​បាន​ឡើយ​។​ នាយ ក្តឹប មាន​ជំងឺ​ច្រើន​មុខ​ដូចជា​,​ទឹក​ដក់​ក្នុង​សួត​,​ទឹកនោមផ្អែម​,​ដាច់​សរសៃ ឈាម​ខួរក្បាល ខ្វះ​ឈាម​ក្នុង​បេះដូង ព្រមទាំង​លើស​ឈាម​ជាដើម​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៣៨ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១ ម៉ោង មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម