ជីវិតកម្សាន្ដ
សុភ័ក្រ្ត កុសុម៉ា បំផុសការចូលរួមផ្ដល់ឈាម “ឈា មខ្ញុំ សម្រាប់អ្នក”
ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតពលរដ្ឋ និងអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ តារាសម្តែង និងជាពិធីការិនី កញ្ញា សុភ័ក្រ្ត កុសុម៉ា បានអំពាវនាវ ក៏ដូចជាបំផុសដល់អ្នកគាំទ្រចូលរួមបរិច្ចាគឈាម។

បន្ទាប់ពីការងារសប្បុរសធម៌ទាំងនោះកំពុងទទួលបានការគាំទ្រពីសំណាក់មហាជន កញ្ញា សុភ័ក្រ្ត កុសុម៉ា បានចេញមកបំផុសអ្នកគាំទ្រ និងមហាជនដើម្បីចូលរួមបរិច្ចាឈាមជួយដល់សង្គម។ ពិធីការិនី សុភ័ក្រ កុសុម៉ា បានលើកឡើងថា៖ “តោះមានបងប្អូនណាខ្លះចង់ចូលរួមធ្វើបុណ្យរួមគ្នាមួយនាងខ្ញុំតាមរយៈការផ្ដល់ឈាម ក្រោមប្រធានបទ “ឈាមខ្ញុំ ស ម្រាប់អ្នក”។ តោះត្រៀមខ្លួនជួបខ្ញុំនៅថ្ងៃទី១៩ ខែកុម្ភៈ ដែលមានទីតាំងនៅអូឡាំព្យា”។

តាមការកត់សម្គាល់ កញ្ញា សុភ័ក្រ្ត កុសុម៉ា កន្លង មកនាងតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជួយដល់សង្គម។ សកម្មភាពសប្បុរសធម៌ទាំងនោះមានដូចជា ការជួយដល់កុមារខ្វះខាតនៅតំបន់ដាច់ស្រយាល ក្មេងកំព្រា និងចាស់ជរាជាដើម។

ទង្វើរនេះត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជាសកម្មភាពមនុស្សធម៌គំរូមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គម។ តាមរយៈនេះនាងក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនដាក់ក្តីរំពឹងថា កុសុម៉ា បន្តធ្វើសកម្មភាពមនុស្សធម៌បន្ថែមទៀតដើម្បីក្លាយជាតារាគំរូល្អដល់តារាប្រុស-ស្រីដទៃទៀតដែលគួរឆ្លៀតឱកាស ឬពេលវេលាផ្ទាល់ខ្លួនរួមចំណែកការងារសង្គម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ