ជីវិតកម្សាន្ដ
ស្វាមីសេដ្ឋី Chompoo មានជំនួញអ្វីខ្លះក្នុងដៃ ទើបហ៊ានប្រគល់មរតកឲ្យភរិយាទាំងអស់
អ្នកជំនួញវ័យក្មេង Nott ត្រូវបានគេដឹងថា លោកគឺជាស្វាមីរបស់តារាសម្ដែង Chompoo Araya បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍អស់ជាង៧ឆ្នាំ គូស្នេហ៍នេះទទួលបានកូនប្រុសស្រី៣នាក់ក្នុងបន្ទុក ហើយក៏ជាគ្រួសារដែលមហាជនក្នុងប្រទេសថៃ ស្រលាញ់ពេញចិត្តយ៉ាងខ្លាំង។
យ៉ាងណាមិញ កាលពីពេលថ្មីនេះៗស្វាមីសេដ្ឋី Chompoo ធ្លាយចចាមអារ៉ាមថា លោកមានទំនាក់ទំនងនឹងតារាស្រីម្នាក់ដែលមានការងារជាគ្រូបង្ហាត់នៅក្លឹបហាត់ប្រាណរបស់លោក។ ជាងនេះទៅទៀត Nott ថែមទាំងទិញផ្ទះឲ្យនាងស្នាក់នៅ និងជួលអង្គរក្សតាមមើលថែជាពិសេសផងដែរ។ ក្រោយមក គូស្នេហ៍ Nott-Chompoo បានចេញមុខបកស្រាយថា មិនមែនជាការពិតឡើយ គ្រប់យ៉ាងគឺពួកអ្នកស្អប់ (Hater) ព្យាយាមបំប៉ោងព័ត៌មានប៉ុណ្ណោះ!
ទន្ទឹមនោះ លោកក៏បាននិយាយថា រាល់ទ្រព្យសម្បត្តិរបស់លោកទាំងអស់នឹងប្រគល់ឲ្យភរិយាទាំងអស់ ដោយមិនមានលក្ខខណ្ឌអ្វីឡើយ។ ដំណឹងនេះក៏បានធ្វើឲ្យមហាជនទូទាំងប្រទេសថៃ ហាក់ងឿងឆ្ងល់និងចង់ដឹងថា ស្វាមីហៃសូនេះមានអាជីវកម្មអ្វីខ្លះក្នុងដៃ ទើបហ៊ានប្រគល់មរតកឲ្យភរិយាគ្មានសល់។
សេដ្ឋី Nott មានឈ្មោះពេញថា Nott Wisarut Rangsi Singpipat បច្ចុប្បន្នមានអាយុ៤៥ ឆ្នាំ កើតនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៧៧ ជាកូនប្រុសរបស់លោក Winai និងលោកស្រី Uraiwan Rangseesingh Phiphat ម្ចាស់អាជីវកម្ម Racer Electric (Thailand) Co., Ltd. ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេស ក្នុងការផលិតឧបករណ៍បំភ្លឺ។ សម្រាប់ជីវិតផ្ទាល់ខ្លួន លោកកូនទី ៣ នៃគ្រួសារ ដោយមានបងប្អូនបង្កើត ៤ នាក់ គឺលោកស្រី Nok Naphawilai លោកស្រីវជ្ជបណ្ឌិត Ratwilai និងប្អូនពៅ Note Wisat បច្ចុប្បន្នរៀបការជាមួយតារាស្រី Patricia ។
បើនិយាយពីការអប់រំ Nott បានបញ្ចប់ថ្នាក់វិទ្យាល័យពីសាលា St. Gabriel មុននឹងផ្លាស់ទៅសិក្សានៅបរទេសនៅប្រទេសអូស្ត្រាលីនៅសាលា Canderwell Grammar School និងប្រឡងចូលសាកលវិទ្យាល័យនៅមហាវិទ្យាល័យវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យ RMIT មុនពេលហោះត្រឡប់មកថៃវិញ ដើម្បីសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។
សេដ្ឋីប្រាក់លានរូបនេះ គឺជាអ្នកស្នងមរតករបស់គ្រួសារអ្នកជំនួញ ដែលគ្រប់គ្រងក្រុមហ៊ុន Racer Electric (Thailand) Co., Ltd. តាមពិតក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥ ដែលអាចបែងចែកដូចខាងក្រោម៖
១ Racer Electric (Thailand) Co., Ltd. មានតួនាទីជាអ្នកផលិតឧបករណ៍បំពងសំឡេង និងឧបករណ៍បំភ្លឺ។
២ Racer Global Trade Co., Ltd. មានតួនាទីជាអ្នកនាំចូល និងនាំចេញឧបករណ៍បំភ្លឺទៅកាន់ប្រទេសចំនួន២០ ជុំវិញពិភពលោក។
៣ Racer Wire Works Co., Ltd. ដើរតួនាទីជាអ្នកផលិតវត្ថុធាតុដើមស្ពាន់ ខ្សែភ្លើង និងឧបករណ៍។
៤ ក្រុមហ៊ុន Mira Cable Co., Ltd មានតួនាទីជាអ្នកផលិត និងចែកចាយខ្សែកាប។
៥ ក្រុមហ៊ុន Lee Kijchareonsang Co., Ltd. មានតួនាទីជាអ្នកផលិត និងចែកចាយអំពូលអគ្គិសនី LeKise ។
លើសពីនេះទៀត Nott ក៏ជាវិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន ខណៈក្រុមហ៊ុន Vinay Cable Co., Ltd. ទទួលបន្ទុកមើលការខុសត្រូវលើការផលិតខ្សែអគ្គិសនីជាច្រើនប្រភេទ ហើយលោកក៏មានហាងលក់សំលៀកបំពាក់ SaifahBhayu (Thunderstorm) ដែលចូលហ៊ុនជាមួយភរិយា Chompoo Araya ។
រហូតមកដល់ពេលនេះ មហាជនថៃជាច្រើនតែងស្ងើចសរសើរពីទឹកចិត្តស្វាមី Chompoo គ្មានគ្រួសារណាដែលល្អឥតខ្ចោះលើសពូកគេនោះទេ។ ក្រៅពីជីវិតស្នេហាដ៏ល្អ ការងារ និងអាជីវកម្មគ្រួសាររបស់ពួកគេជាប់ចំណាត់ថ្នាក់កំពូលក្នុងប្រទេស។ ដូច្នេះមិនចម្លែកទេដែលក្រុម Hater តែងច្រណែននឹងជីវិតរបស់គូស្នេហ៍នេះ ហើយព្យាយាមបបង្កើតព័ត៌មានវាយប្រហារដូចកាលកន្លងមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីវ័យក្មេងថៃ ១០ រូប មានដៃគូសុទ្ធតែជាស្រីស្អាតប្រចាំប្រទេស
ចុចអាន៖រូបភាពច្រើនសន្លឹករបស់ Gubgib កាលមិនទាន់កែសម្ផស្ស ប្លែកខុសគ្នាឆ្ងាយ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ