ជីវិតកម្សាន្ដ
Jung Ho Yeon បង្អួតសម្រស់ក្នុងកម្មវិធីភាពយន្ត British Academy
តារាបង្ហាញម៉ូដ Jung Ho Yeo និងជាតួរសម្តែងក្នុងរឿង “Squid Game” បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតលើកម្រាលព្រំក្រហមនៃកម្មវិធី British Academy Awards លើកទី ៧៦ ជាមួយរ៉ូបប្រណិតមកពីប្រេន Louis Vuitton របស់បារាំង។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ តារាបង្ហាញម៉ូដ Jung Ho Yeon បានចូលរួមក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមនៃ British Academy of Film and Television Arts (BAFTA) លើកទី ៧៦ ដែលប្រារព្ធឡើង នៅ Royal Festival Hall ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នៅក្នុងកម្មវិធីនោះ តារាស្រីបានស្លៀករ៉ូបប្រណិតដោយរចនាម៉ូដពីប្រេន Louis Vuitton របស់បារាំងហើយទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងភាពឡូយឆាយរបស់នាង។
ទន្ទឹមនឹងនេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ British Academy Awards លើកទី ៧៦ ខ្សែភាពយន្តរបស់ Netflix ដែលមានចំណងជើងថា “All Quiet on the Western Front” បានឈ្នះពានរង្វាន់ចំនួន ៧ រួមមាន Best Picture និង Best Director ។ រីឯរឿងកូរ៉េ “Decision to Leave” របស់អ្នកដឹកនាំរឿង Park Chan Wook មិនបានទទួលពានរង្វាន់ណាមួយត្រលប់មកវិញនោះទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jung Ho Yeon ក្លាយជាទូតសុឆន្ទៈអាស៊ីដំបូងគេរបស់ប្រេន Lancôme
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់