ជីវិតកម្សាន្ដ
តួឯកស្រីរឿង “ផ្សងស្នេហ៍គ្រប់ជាតិ” ស្អាតតាំងពី វ័យជំទង់ រហូតមកដល់បច្ចុប្បន្ន
ចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែតារាសម្ដែង Aff Taksaorn នៅតែមានប្រជាប្រិយភាពច្រើនឡើងៗ រួមទាំងសម្រស់ក៏កាន់តែក្មេងជាងមុន រហូតអ្នកស្រករក្រោយសុំចាញ់ថែមទៀត…

ពិសេសមួយរយៈនេះនាងបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបញ្ចេញរូបរាងសិចស៊ីជាញឹកញាប់លើបណ្ដាញសង្គម ខណៈជាទូទៅមហាជនកម្រឃើញ Aff ស្លៀកពាក់បញ្ចេញសាច់ណាស់កាលពីមុន។ ប៉ុន្តែទោះបីជាយ៉ាងណា នាងនៅតែត្រូវបានគេចាត់ទុកថាជារៀមច្បងដែលស្រស់ស្អាត មិនប្រែប្រួលទៅណាឡើយ។
យ៉ាងណាមិញបើត្រឡប់ទៅក្នុងសម័យកាល ចាប់តាំងពី Aff ចូលក្នុងឧស្សាហកម្មដំបូង ពោលគឺតាំងពីពេលដែលនាងរៀននៅវិទ្យាល័យ។ ពេលនោះនាងបានថតម៉ូដឲ្យទស្សនាវដ្ដី Ploy Gam Petch ដែលជាទស្សនាវដ្ដីនារីដ៏ល្បីមួយនាពេលកន្លងមក ក្រោយមកនាងត្រូវបានគេស្គាល់តាមរយៈរឿង “”ឥន្ទធនូ” និងស្រីស្អាតក្នុងស្ប៉តពាណិជ្ជកម្ម “Miss Teen”។ នៅពេលជានិស្សិតនៅសាកលវិទ្យាល័យ Chulalongkorn នាងក៏បានចូលរួមក្នុងសកម្មភាពផ្សេងៗដូចជាសម្ដែងនៅលើឆាក ជាស្រីស្អាតតំណាងកីឡានៅសាកលវិទ្យាល័យ។ ចំណែកការងារក្នុងវិស័យសិល្បៈវិញក្នុងទម្រង់ជារឿងភាគនោះ គឺឆ្នាំ២០០១ Aff សម្ដែងក្នុងរឿង Mit Chaibancha MayaCheevit សម្ដែងជាតួ King Dao Darunee។

ត្បិតថាធ្លាប់ជោគជ័យលើវិស័យសិល្បៈកាលកន្លងមកក្ដី តែជីវិតអាពាហ៍ពិពាហ៍របស់រៀមច្បងរូបនេះមិនបានឈានដល់ទ្វារសុភមង្គលដូចគេឡើយ។ នាងបានសម្រេចចិត្តរៀបការជាមួយហៃសូ Songkran Taechanarong រហូតទទួលបានកូនស្រីម្នាក់គឺ Avarin Tejanarong ដែលក្រោយមក អ្នកទាំងពីរបានប្រកាសលែងលះគ្នា ដោយសារតែ ជនទី៣។ នាពេលនោះក៏ល្បីថា Aff បានបាត់មុខពីវិថីសិល្បៈមួយរយៈធំ ព្រោះតែរឿងរ៉ាងជីវិតគូរបស់នាងមិនសមប្រកប។

ទោះយ៉ាងណា បច្ចុប្បន្ននេះ តារាស្រី Aff កំពុងតែវិលចូលប្រឡូកក្នុងវិស័យសិល្បៈវិញយ៉ាងពេញទំហឹង ក្នុងនាមជាពិធីការនី និងជាតារាសម្ដែង រួមទាំងព្រឹត្តិការណ៍ផ្សេងៗផងដែរ។ ទោះបីជាមានពេលវេលាតិចក្នុងការធ្វើការក្នុងឧស្សាហកម្មនេះខុសពីមុនដោយសាររវល់មើលថែកូនស្រី តែយ៉ាងណាតារាស្រីរូបនេះនៅតែស៊ីដាច់ប្អូនៗស្រករក្រោយ ដោយនាងនៅតែដើរតួឯកក្នុងរឿងភាគជាមួយតួឯកប្រុសវ័យក្មេងបានសឹងតែគ្រប់រឿង។ ជាពិសេស កាលវិលមកកាន់អាជីពចាស់នេះក៏បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងលេចធ្លោជាងមុន មិនថាជារឿងសម្រស់នោះទេ៕









ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីវ័យក្មេងថៃ ១០ រូប មានដៃគូសុទ្ធតែជាស្រីស្អាតប្រចាំប្រទេស
ចុចអាន៖ស្វាមីសេដ្ឋី Chompoo មានជំនួញអ្វីខ្លះក្នុងដៃ ទើបហ៊ានប្រគល់មរតកឲ្យភរិយាទាំងអស់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?