Connect with us

ជីវិតកម្សាន្ដ

លាតត្រដាងក្រោយឆាកនៃឈុតឆាកក្តៅសាច់ក្នុងរឿង Titanic ក្រោយកន្លងទៅ ២៦ ឆ្នាំ

បានផុស

នៅ

ក្នុងឱកាសដែលរឿង “Titanic” ត្រលប់មករោងកុនវិញដើម្បីបម្រើទស្សនិកជនទូទាំងពិភពលោ​ក អ្នកដឹកនាំរឿងលោក James Cameron បានបង្ហាញពីទិដ្ឋភាពនៅពីក្រោយឈុតឆាកក្តៅសាច់របស់តួរឯក Rose និង Jack ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមទស្សនាវដ្ដី EW បានឲ្យដឹងថាឈុតដែលលោក James Cameron ចូលចិត្តជាងគេគឺឈុតដែល Rose អាក្រាតកាយ ពាក់ខ្សែកបេះដូងនិងជាម៉ូដដែលឲ្យ Jack គូររូប។ ក្នុងឈុតមនោសញ្ចេតនានៃភាពស្រស់ស្អាត Rose បានបង្ហាញសេចក្តីស្រឡាញ់ដែលរីកដុះដាលរវាង Rose – Jack ធ្វើឱ្យឈុតនេះល្បីនៅក្នុងរោងកុនជុំវិញពិភពលោក ។ ជាពិសេសរូបគំនូរអាក្រាតកាយរបស់ Rose ត្រូវបានគូរដោយលោក James Cameron ផ្ទាល់ ។

ទោះជាយ៉ាងណាក៏ដោយក្នុងឆ្នាំ ២០១៧ ក្នុងឱកាសខួបលើកទី ២០ នៃខ្សែភាពយន្តនេះតារាសម្តែង Kate Winslet បានដើរតួអង្គ Rose បាននិយាយថានាងស្លៀកឈុតហែលទឹកមិនមែនស្រាតដូចរូបគំនូរដែលបានគូរនៅក្នុងរឿងនោះទេ។ ប៉ុន្តែតារាស្រីរូបនេះបានទទួលស្គាល់ថា រូបគំនូរនៅតែលងបន្លាច និងមិនអាចបំភ្លេចរូបអាក្រាតទាំងនោះ។

ជាមួយគ្នានេះ នៅក្នុងរឿង “Titanic” អ្នកដឹកនាំរឿង James Cameron មិនត្រឹមតែគូររូបអាក្រាតកាយរបស់ Rose ប៉ុណ្ណោះទេ លោកថែមទាំងបានគូររូបទាំងមូលនៅក្នុងសៀវភៅគំនូរដែលតួអង្គ របស់ Jack កាន់ផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ហេតុផល ៤ យ៉ាង BLACKPINK ទំនងជាចាកចេញពី YG ពិតប្រាកដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម