ជីវិតកម្សាន្ដ
ល្បីរឿងលក់ដីខ្យល់ ! ជុំ លីណូ អំពាវនាវពលរដ្ឋពិចារណាដោយប្រុងប្រយ័ត្ន
ប៉ុន្មានថ្ងៃនេះមានការចែករំលែកយ៉ាងភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងការចុះផ្សាយព័ត៌មានព្រោងព្រាត ក្រោយផ្ទុះនូវរឿងរ៉ាវប្រជាពលរដ្ឋជាច្រើននាក់ដែលអះអាងថាជាជនរង គ្រោះចាញ់បោកជនខិលខូចលក់ដីខ្យល់ឲ្យពួកគាត់ជ្រកក្រោមស្លាកក្រុមហ៊ុនមួយ មានទីតាំងស្ថិតនៅខេត្តស្វាយរៀង។

ស្របពេលដែលរឿងរ៉ាវនេះកំពុងផ្ទុះការចាប់អារម្មណ៍កក្រើកបណ្ដាញសង្គម តារាចម្រៀងលោក ជុំ លីណូ បានចេញមុខអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នលើករណីនេះ។

តារាប្រុសលោក ជុំ លីណូ បានប្រាប់កម្ពុជាថ្មីតាមសារអេឡិចត្រូនិកនៅថ្ងៃទី ២០ ខែកុម្ភៈនេះថា កន្លងមកលោកតែងផ្ដល់ការអំពាវនាវជាបន្តបន្ទាប់ជុំវិញការទិញដីដោយមិនមានប្រភពច្បាស់លាស់។

លោក ជុំ លីណូ បានភ្ជាប់ករណីខាងលើនេះថា «ខ្ញុំ តែងនិយាយប្រាប់បងប្អូនខ្មែរយើងដែលជួបខ្ញុំផ្ទាល់ថា កុំចូលចិត្តទិញដីតម្លៃថោក ចូលចិត្តរបស់ថោក ១ ឡូត៍ ១ ៥០០ ដុល្លារ ឬ ២ ០០០ ដុល្លារ អ្វី ប្រយ័ត្នទឹកភ្នែក។ សំណួរសួរទៅអ្នកទិញ និងអ្នកលក់ថា លក់ដី ១ ឡូត៍ តម្លៃប៉ុណ្ណឹងៗ តើមានលុយឯណាយកទៅកាត់ប្លង់រឹងជូនអ្នកទិញ? មានលុយឯណាទៅអភិវឌ្ឍន៍ដី? មានលុយឯណាទៅបង់ពន្ធជូនរដ្ឋ?»។

លោក ជុំ លីណូ បន្តថា ចុះអ្នកទិញវិញ របស់អត់មានច្បាប់ អត់បង់ពន្ធ លក់ថោកៗ និងរបស់ដែលមានច្បាប់ មានពន្ធត្រឹមត្រូវ ហើយលក់រាងថ្លៃបន្តិច តែគេឲ្យទិញបង់រំលស់សុទ្ធទៀត តើអ្នកទិញជ្រើសរើសយកមួយណា?។ ប្រៀបនឹងឡានមានពន្ធវាត្រូវតែថ្លៃជាងឡានអត់ពន្ធហើយ ត្រូវអត់? ចុះហេតុអ្វីយើងចូលចិត្តតែរបស់ថោក? ទាំងដែលរបស់ថ្លៃមានច្បាប់ត្រឹមត្រូវ គេឲ្យបង់រំលស់សោះ?។

តារាចម្រៀងល្បីឈ្មោះរូបនេះបន្ថែមថា មូលហេតុមកពីគេដឹងថាអ្នកទិញចូលចិត្តអញ្ចឹង បានគេរកស៊ីបន្លំបានហ្នឹងណា។ សូមបងប្អូនពិចារណាឡើងវិញ មុននឹងទិញអ្វីមួយ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ