Connect with us

ជីវិតកម្សាន្ដ

មង្គលការ Ananda សុទ្ធតែតារាល្បីៗប្រចាំប្រទេសថៃ ចូលរួមអបអរ

បានផុស

នៅ

ពិធី​មង្គលការរបស់តារាប្រុស Ananda Everingham បានរៀបចំឡើងកាលពីថ្ងៃទី១៩ម្សិលមិញ ក្រោមបរិយាកាសដ៏អធិកអធម​ ខណៈ​តារា​ល្បីៗ​ជាច្រើនបានត្រសងគ្នា​ចូល​រួម​ក្នុង​ពិធី​នេះ​យ៉ាង​ច្រើន​កុះករ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីប្រកាសពីទំនាក់ទំនងគ្នាមួយរយៈ Ananda បានសម្រេចចិត្តរៀបចំមង្គលការដ៏​កក់ក្តៅ និង​ស្រស់ស្អាតជាមួយ​នឹង​អ្នក​ច្នៃ​ម៉ូដ​ស្រី​ល្បី​ឈ្មោះ Nat Nicha ​ដោយប្រើប្រាស់ទីតាំងមាត់ទន្លេនៃសណ្ឋាគារ Capella ក្រោយខាងប្រុសសុំមិត្តស្រីរៀបការអស់រយៈពេលជាង៦ខែ។

យ៉ាងណាមិញ​​បរិយាកាស​ក្នុង​ពិធី​មង្គលការ ពិតជាបង្កប់នៅទិដ្ធភាព​​រ៉ូមែនទិក​ខ្លាំង​ ស្របពេលដែល​កូន​កំលោះ​ Ananda ស្លៀក​ឈុត​សយ៉ាង​សង្ហា​ ចំណែក​កូនក្រមុំ​ Nat Nicha មក​ក្នុង​សំលៀក​បំពាក់​ស្អាត​និង​សិចស៊ី​។ ​ក្នុង​ពិធី​មង្គលការ​ក៏​មាន​ការ​បាញ់​កាំជ្រួច​យ៉ាង​ស្រស់​ស្អាត​ នៅ​តាម​ដង​ទន្លេ​ពោរពេញ​ដោយ​សុភមង្គល និង​សេចក្ដី​ស្រលាញ់​ចំពោះ​គូស្នេហ៍​ថ្មីថ្មោង​ប្រចាំ​ប្រទេស។

ដោយឡែក គេឃើញមាន​តារាល្បីៗជាច្រើន​បានធ្វើដំណើរទៅចូលរួមកម្មវិធី​យ៉ាងច្រើនកុះករ ដូចជារៀមច្បង Nok Sinjai Plengpanich, Tono Phakin, Mario Maurer , baifern pimchanok, vermicelli, Boy Pisanu, Ornapha Krisadee, Khemupsorn Sirisukha,Piya Savetpikui ,Sunny Suwanmethanont ព្រមទាំងតារាប្រុសស្រីជាច្រើនថែមទៀតដែលមិនបានរៀបរាប់ឈ្មោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីវ័យក្មេងថៃ ១០ រូប មានដៃគូសុទ្ធតែជាស្រីស្អាតប្រចាំប្រទេស

ចុចអាន៖ឆ្នាំ ២០២៣ តារាថៃ ៥ រូប មានអ្នកតាមដានលើ IG ច្រើនជាងគេបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២១ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម