ជីវិតកម្សាន្ដ
មានពាក្យចចាមអារ៉ាមថា Kendall Jenner កំពុងណាត់ជួបតារារ៉េប Bad Bunny
តារាបង្ហាញម៉ូដ Kendall Jenner និងតារាចម្រៀង Bad Bunny ត្រូវបានគេប្រទះឃើញរួមគ្នានៅភោជនីយដ្ឋានមួយក្នុងក្នុងទីក្រុង Los Angeles ចំពេលអ្នកទាំងពីរមានពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយគ្នា ។

យោងទៅតាមប្រភព People’s បានឱ្យដឹងថាតារាបង្ហាញម៉ូដ Kendall Jenner និងតារារ៉េប Bad Bunny កំពុងចាប់ផ្តើមទំនាក់ទំនងគ្នាដោយអ្នកទាំងពីរតែងតែចំណាយពេលជាមួយគ្នា ដោយកាលពីចុងសប្តាហ៍នេះ គូស្នេហ៍មួយគូនេះក៏ត្រូវបានគេឃើញចាកចេញពីភោជនីយដ្ឋានមួយក្នុងទីក្រុង Los Angeles ជាមួយគ្នា។ យោងតាមរូបភាពទាំងនេះ វាមើលទៅដូចជាអ្នកទាំងពីរកំពុងដើរលេងជាមួយ Justin Bieber និងប្រពន្ធ។

ជាមួយគ្នាមានប្រភពមួយបានចែករំលែកថា “Kendall បានរីករាយដើរលេងជាមួយ Bad Bunny ថ្មីៗនេះ។ អ្នកទាំងពីរបានជួបគ្នាតាមរយៈមិត្តភក្តិទៅវិញទៅមក។ Bad Bunny ទើបតែបានផ្លាស់ទៅរស់នៅ Los Angeles កាល ពីប៉ុន្មានសប្តាហ៍មុន ហើយអ្នកទាំងពីរបានជួបគ្នាជាញឹកញាប់” ។ ប្រភពនេះបានបន្ថែមទៀតតារាម៉ូដែលវ័យ ២៧ ឆ្នាំរូបនេះ ហាក់ដូចជារីករាយនឹងការចំណាយពេលជាមួយតារារ៉េប Bad Bunny ។

យ៉ាងណាមិញ មុនពេលណាត់ជួបតារារ៉េប Bad Bunny តារាម៉ូដ Kendall Jenner បានណាត់ជួបតារាបាល់បោះ Devin Booker មកដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រភពជាច្រើនបានបញ្ជាក់ថាគូស្នេហ៍មួយគូនេះបានបែកគ្នា ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ភាពយន្ត ៣ ឈ្នះពានរង្វាន់ Oscars ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់