ជីវិតកម្សាន្ដ
ហ្វេនខឹងជំនួស ក្រោយរឿងភាគចិនមួយ យករូបភាព Rosé ទៅផ្សព្វផ្សាយក្នុងឈុតរកស៊ីផ្លូវភេទ
រឿងភាគចិនមួយកំពុងផ្ទុះមតិះរិះគន់កប់ៗមាត់ ក្រោយបង្ហាញឈុតជួញដូរផ្លូវភេទ ដែលផលិតករបានយករូបភាពរបស់ Rosé សមាជិក BLACKPINK ដាក់នៅលើកាតាឡុក។
រឿងភាគ Justice in the Dark បានចាក់ផ្សាយឈុតមួយដែលបុរសពីរនាក់កំពុងរកមើលជ្រើសរើសក្មេងស្រីៗសម្រាប់ការងារផ្លូវភេទរបស់ពួក ខណៈរូបជាច្រើនដែលបុរសទាំងពីរកំពុងមើល មានម្នាក់ជារូបភាពរបស់ Rosé ។ រូបភាពដែលរឿងភាគ Justice in the Dark យកទៅប្រើប្រាស់ជារូបរបស់ Rosé ធ្លាប់បង្ហោះនៅលើបណ្តាញសង្គមរបស់នាង កាលពីឆ្នាំមុន។ ទោះបីរូបភាពនោះត្រូវបាន photoshop ប៉ុន្តែហ្វេនៗនៅតែស្គាល់ថាជារូបរបស់ Rosé ពិតៗ។
ឈុតនេះបានទាក់ទាញអ្នកគាំទ្រ K-Pop យ៉ាងខ្លាំង នៅពេលដែលពួកគេដឹងថារូបភាពរបស់ Rosé ត្រូវបានប្រើប្រាស់ដោយមិនទទួលខុសត្រូវនៅក្នុងកាតាឡុកនារីរកស៊ីផ្លូវភេទ។ អ្នកនិយមលេងអ៊ីនធឺរណិតទាំងនៅប្រទេសចិន និងកូរ៉េខាងត្បូងបានខឹងសម្បារ និងចាប់ផ្ដើមហៅរឿងនេះថាមិនជាទង្វើមិនសមរម្យ។
ពេលនេះ ក្រុមការងាររបស់រឿង Justice in the Dark បានលុបឈុតនោះចេញហើយ ប៉ុន្តែពុំមានចេញសេចក្ដីថ្លែងការណ៍សុំទោសជាសាធារណៈនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆ្នាំ២០២៣ Kimberley កើនទ្រព្យសុទ្ធមិនធម្មតា និងកំពុងត្រៀមទទួលមរតករាប់លានដុល្លារ
ចុចអាន៖ សម្ងំព្យាបាលខ្លួនជាង ៦ខែ Shawn Mendez នៅតែមិនទាន់ជាសះស្បើយពីជំងឺផ្លូវចិត្ត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៣ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី