ជីវិតកម្សាន្ដ
Rihanna សារភាពថាមានសម្ពាធខ្លាំង អំឡុងពេលសម្រាលកូនដំបូង
បន្ទាប់ពី Rihanna បានបញ្ចេញរូបភាពកូនប្រុសដំបូងរបស់នាងនៅក្នុងទស្សនាវដ្តី Vogue ជុំគ្រួសារ តារាចម្រៀងរូបនេះក៏បានសារភាពចំពោះសម្ពាធក៏ដូចជាបទពិសោធន៍នៃភាពជាម្តាយរបស់នាង ក្នុងការសម្រាលកូនលើកដំបូង ។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី British Vogue តារាចម្រៀង Rihanna បាននិយាយអំពីបទពិសោធន៍នៃ ភាពជាម្តាយរបស់នាង។ ក្នុងនោះដែរ តារាចម្រៀងរូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងបញ្ជាក់ថា នាង និងតារារ៉េប ASAP Rocky បានសម្រេចចិត្តមើលថែកូនខ្លួនឯង ដោយមិនជួលមេដោះ អំឡុងពេលយកកូនចេញពីមន្ទីរពេទ្យ។

Rihanna បាននិយាយថា”ពួកយើងបានទៅផ្ទះហើយ គ្មាននរណាម្នាក់នៅផ្ទះទេ គ្រាន់តែយើងទាំងពីរនាក់ជាមួយកូនតូច” Rihanna បានរំឮកពីវិនាទីដំបូងដែលនាងត្រលប់មកផ្ទះវិញថា “ខ្ញុំស្ទើរតែ មិនជឿថាខ្ញុំជាមនុស្សត្រលប់មកផ្ទះវិញតែពីរនាក់។ ខ្ញុំបានទៅមន្ទីរពេទ្យជាមួយមិត្តប្រុសរបស់ខ្ញុំ ហើយពេលពួកយើងចេញមកវិញបានក្លាយជាគ្រួសារមានគ្នាបីនាក់ នេះគឺជារឿងឆ្កួតៗណាស់»។

Rihanna បានបន្តទៀតថា “ប៉ុន្មានថ្ងៃដំបូងពិតជាលំបាកណាស់។ ខ្ញុំគេងមិនលក់ទាល់តែសោះ ទោះបីជាខ្ញុំចង់គេងក៏ដោយ” Rihanna បាននិយាយថា “សូម្បីតែពេលខ្ញុំធ្វើការមិនឈប់ក៏ដោយខ្ញុំភ័យស្លន់ស្លោ ព្រោះទារកនេះដែលយើងអាចទទួលយកជីវិតថ្មីនេះ គ្មានពេទ្យគិលានុបដ្ឋាយិកាសម្រាប់មើលថែទេ មានតែពួកយើងពីរនាក់មើលថែនៅផ្ទះ»។

យ៉ាងណាមិញ មកដល់ពេលនេះតារាចម្រៀង Rihanna បានជំនះវិបត្តិដំបូង នាងស្រលាញ់ការធ្វើជាម្ដាយខ្លាំងណាស់ នេះក៏ជាហេតុផលដែលនាងនិងមិត្តប្រុសមានបំណងចង់បានកូនបន្ថែមទៀត ។ ថ្មីៗនេះ Rihanna ក៏មានផ្ទៃពោះកូនទីពីរផងដែរ ដែលអាចសម្រាលនៅរដូវក្តៅនេះ ៕
ប្រែសម្រួស៖នាងតូច
ចុចអាន៖មានពាក្យចចាមអារ៉ាមថា Kendall Jenner កំពុងណាត់ជួបតារារ៉េប Bad Bunny

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ