Connect with us

ជីវិតកម្សាន្ដ

ម្ដាយ Nadech បង្ហាញវីឡាថ្មី ដែលកូនប្រុសត្រៀមរស់នៅជាមួយ Yaya ក្រោយរៀបការ

បានផុស

នៅ

ម្ដាយរបស់តារាប្រុស Nadech Kugimiya អ្នកស្រី Kaew បានបង្ហាញសំណង់វីឡាថ្មីកំពុងសាងសង់ ដែលវីឡានេះគឺកូនប្រុសរបស់គាត់ ត្រៀមទុកសម្រាប់រស់នៅជាមួយ Yaya ក្រោយពេលអ្នកទាំងពីររៀបការរួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីឡាថ្មីរបស់ Nadech ពេលនេះមិនទាន់រួចរាល់ជាស្ថាពរនោះទេ វាទើបតែសាងសង់បានពាក់កណ្ដាលប៉ុណ្ណោះ ប៉ុន្តែទោះបីជាមិនទាន់សង់ចប់យ៉ាងណាក្ដី ម្ចាស់ផ្ទះធ្លាប់បង្ហើបថា លោកចំណាយប្រាក់រាប់លានបាតដើម្បីសង់វីឡានេះឡើង ជាពិសេសវាជាផ្ទះអនាគតរបស់លោក និង Yaya បន្ទាប់ពីរៀបការ។

តាមរយៈបទសម្ភាសន៍កន្លងមក Nadech ធ្លាប់និយាយថា លោកកំពុងត្រៀមសង់ផ្ទះថ្មី ហើយលោកមានគម្រោងសង់សួនច្បារដ៏ធំមួយសម្រាប់ Yaya នៅផ្ទះអនាគតនោះ ក្រោយអ្នកទាំងពីរក្លាយជាប្ដីប្រពន្ធស្របច្បាប់។ ទោះបីពេលនេះ ម្ចាស់ខ្លួនពុំបញ្ជាក់ច្បាស់ថាជាវីឡានេះឬយ៉ាងណា ប៉ុន្តែអ្នកគាំទ្រប្រាកដចិត្តថា វាជាផ្ទះអនាគតរបស់គូស្នេហ៍ Nadech-Yaya ដែលពួកគេត្រៀមរស់នៅជាមួយគ្នា។

ពេលនេះវីឡាថ្មី មិនទាន់លេចចេញជារូបរាងពេញលេញនៅឡើយ ប៉ុន្តែតាមរយៈរូបភាពដែលម្ដាយ Nadech ថតបង្ហោះ គេអាចមើលឃើញដើមឈើខ្លះៗនៅជុំវិញផ្ទះ និងភាពស្កឹមស្កៃនៃផ្ទះថ្មីនេះផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Nadech គិតរួចហើយ បើសង់ផ្ទះជាមួយ Yaya ត្រូវធ្វើសួនច្បារជូននាងយ៉ាងពិសេស

ចុចអាន៖ រូបភាពច្រើនសន្លឹករបស់ Nadech-Yaya ធ្វើឲ្យហ្វេនរំភើបចិត្តថា ខាងប្រុសអាចសុំរៀបការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម