ជីវិតកម្សាន្ដ
កូនមានអាយុជិតមួយខែ ទើប Paris Hilton សម្រេចចិត្តប្រាប់ឈ្មោះពេញ
Paris Hilton បានប្រកាសឈ្មោះកូនដំបូងជាមួយលោក Carter Reum កាលពីថ្ងៃពុធ ក្នុងកម្មវិធីផតខាស់ “This Is Paris” នាងនិយាយថា “កូនប្រុសដ៏ស្រស់ស្អាតរបស់ខ្ញុំឈ្មោះ Phoenix Barron Hilton Reum, ខ្ញុំនិង Carter ពិតជាមានមោទនភាពណាស់ ក្នុងការស្វាគមន៍គាត់ចូលមកកាន់ពិភពលោកនេះ” ។

តារាហូលីវូដវ័យ ៤១ ឆ្នាំខាងលើបានបន្ថែមថា នាងមានគម្រោងដាក់ឈ្មោះឲ្យកូនស្រីបន្ទាប់តាមទីក្រុងឡុងដុង ហើយសង្ឃឹមថាមិនប្ដូរចិត្តពីការដាក់ឈ្មោះកូនបន្តបន្ទាប់តាមទីក្រុងផ្សេងៗទៀត ។ “ខ្ញុំខំចំណាយពេលដាក់ឈ្មោះឲ្យកូនរាប់ឆ្នាំឯណោះ ឈ្មោះ Phoenix មានន័យថាក្ដីសង្ឃឹម កើតឡើងវិញ និងការប្រែកាយ” Paris បញ្ជាក់ ។
ចំណែកឈ្មោះ Barron Hilton ដែលនៅកណ្ដាលឈ្មោះពេញរបស់កូនប្រុស Paris គឺជាឈ្មោះជីតារបស់អ្នកស្រីផ្ទាល់តែម្ដងគាត់ដាក់ដើម្បីរំលឹកដល់លោកជាពិសេស ។

គួររំលឹកថាអ្នកស្រី Hilton បានប្រកាសពីវត្តមានកូនប្រុសរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែមករា ក្នុងបណ្ដាញសង្គម Instagram ផ្ទាល់ធ្វើឲ្យអ្នកតាមដានឆ្ងល់ជាខ្លាំង ព្រោះមិនដែរឃើញនិមិត្តរូបពពោះសោះ តាមពិត Paris ប្រើប្រាស់សេវាកម្មពពោះជំនួសដូច Kim Kardashian ជាមិត្ត ។
ពាក់ព័ន្ធដំណើរការពពោះ Kim ជាអ្នកផ្ដល់យោបល់ឲ្យទៅ Paris ដោយសារពួកគេមានអាយុច្រើន ហើយពិបាកមានកូនទើបមានតែវិធីនេះទេដែលល្អបំផុត ។

ជាក់ស្ដែងក្នុងឆ្នាំ ២០២២ ខែវិច្ឆិកា នាងធ្លាប់បង្ហើបថា “ខ្ញុំព្យាយាមមានកូនតែពិបាកណាស់បើទៅមិនរួចក៏មានអំប្រ៊ីយ៉ុងជាច្រើនកំពុងរង់ចាំដែរ” ប៉ុន្តែមិនមាននរណាចាប់អារម្មណ៍ឡើយរហូតដល់កូនកើតមក ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ១០ យ៉ាងពី Paris Hilton តារាស្រីហូលីវូដជើងចាស់តែខ្លឹម
ចុចអាន ៖ អ្នកគាំទ្រ Kylie Jenner អស់សំណើច ពេលស្គាល់ឈ្មោះកូនប្រុសទីពីររបស់នាង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា