ជីវិតកម្សាន្ដ
កូនស្រីរបស់ Johnny Depp បើកចំហអំពីជីវិតនៅកុមារភាពមិនធម្មតា
ការមានឪពុកជាតារាហូលីវូដល្បីល្បាញដូចជា Johnny Depp បានធ្វើឱ្យជីវិតកុមារភាពរបស់តារាសម្តែង Lily-Rose Depp ស្ថិតនៅក្រោមការត្រួតពិនិត្យ និងការយកចិត្តទុកដាក់ជាខ្លាំងពីក្រសែភ្នែកសាធារណជន។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី iD តារាសម្តែង Lily-Rose Depp បានចែករំលែកអំពីបទពិសោធន៍របស់នាងដែលរស់នៅក្រោមក្រសែភ្នែកទស្សនិកជនទាំងអស់ តាំងពីនាងនៅក្មេងដោយសារតែនាងជាកូនរបស់ Johnny Depp ។ ដូច្នោះហើយកុមារភាពរបស់នាងមិនអាច “ធម្មតា” ដូចជាមិត្តភក្តិរបស់នាងទេ។

Lily-Rose Depp បាននិយាយឲ្យដឹងថា “ខ្ញុំប្រយ័ត្ននឹងការសន្ទនាបែបនេះណាស់ ខ្ញុំគិតថាឪពុកម្តាយរបស់ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្តល់ឱ្យខ្ញុំនូវជីវិតធម្មតាបំផុត។ ប៉ុន្តែទោះជាយ៉ាងណា ជីវិតកុមារភាពរបស់ខ្ញុំនៅតែមិនធម្មតា ខ្ញុំដឹងថាកុមារភាពរបស់ខ្ញុំមិនដូចអ្នកដទៃទេ»។ នាងបានបន្ថែមទៀតថា “ប៉ុន្តែទន្ទឹមនឹងនោះ ខ្ញុំនៅតែរកវិធីធ្វើឱ្យខ្លួនឯងសុខស្រួល។ ខ្ញុំពិតជាសំណាងណាស់ដែលបាននៅក្បែរមនុស្សធម្មតា ឱ្យតម្លៃលើជីវិតពិត ហើយនោះជាហេតុផលតែមួយគត់។

នៅក្នុងបទសម្ភាសផងដែរ Lily-Rose បានសារភាពថានាងជារឿយៗធ្លាក់ក្នុងភាពភ័យស្លន់ស្លោ ដោយសារតែការយកចិត្តទុកដាក់និងការត្រួតពិនិត្យមិនចេះចប់ពីសាធារណជន។ សូម្បីតែ Lily-Rose ក៏មិនអាចធំឡើងដូចក្មេងជំទង់ធម្មតាដទៃទៀតដែរ ដោយសារឪពុករបស់នាងជាតារាល្បី។

ជាមួយគ្នានេះ នាពេលបច្ចុប្បន្ន Lily-Rose Depp គឺជាតារាសម្តែងវ័យក្មេងដ៏លេចធ្លោមួយរូប និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន។ នៅក្នុងឆ្នាំ ២០២៣ នាងកំពុងចូលរួមក្នុងគម្រោងធំដំបូងក្នុងអាជីពរបស់នាងដូចជារឿង The Idol ដោយគម្រោងភាពយន្ដនេះមានភាពទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជននៅពេលប្រមូលផ្តុំនូវតារាល្បីរួមមាន The Weeknd, Jennie សមាជិកក្រុម BLACKPINK, តារាចម្រៀងប្រុស Troye Sivan ជាដើម ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តើខួរក្បាលលោក Albert Einstein ត្រូវអ្នកវិទ្យាសាស្ត្រសិក្សាយ៉ាងដូចម្តេច ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា