Connect with us

ជីវិតកម្សាន្ដ

អតីតនាយកផលិតកម្ម YG រំពឹងថា Chiquita សមាជិក BABYMONSTER អាចជំនួសតំណែង Lisa

បានផុស

នៅ

សមាជិកក្រុម BABYMONSTER នាង Chiquita ដែលទើបពន្លកថ្មីក្នុងផលិតកម្ម YG Entertainment ត្រូវបានលោក Yang Hyun Suk អតីតនាយកប្រតិបត្តិផលិតកម្ម លើកសរសើរពីសមត្ថភាព និងទេពកោសល្យធម្មជាតិរបស់នាង ព្រមទាំងរំពឹងថា តារាស្រីដើមកំណើតថៃរូបនេះ អាចជំនួសតំណែង Lisa នាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជួយផ្សព្វផ្សាយឱ្យអ្នកគាំស្គាល់សមាជិកទាំងប្រាំពីរនៃក្រុម BABYMONSTER ផលិតកម្ម YG Entertainment បាននិងកំពុងបញ្ចេញវីដេអូណែនាំចំណុចពិសេសៗនៃសមាជិកទាំងអស់ ដែលក្នុងចំណោមនោះមានតារាចម្រៀងជនជាថៃតិម្នាក់ផងដែរ នោះគឺ Chiquita ។

នៅក្នុងវីដេអូ ​អតីតនាយកប្រតិបត្តិ និងជាស្ថាបនិក YG Entertainment លោក Yang Hyun Suk បានពោលសរសើរជំនាញធម្មជាតិរបស់ Chiquita ដោយលើកឡើងថា ទោះបីជាមានពេលហ្វឹកហាត់ខ្លីបំផុត ប៉ុន្តែ Chiquita ជាសមាជិកដ៏ពោរពេញដោយទេពកោសល្យ មិនអាចមើលរំលងនោះទេ។ មិនតែប៉ុណ្ណោះ សូម្បី Lalisa សមាជិកក្រុម BLACKPINK ក៏បានសរសើរសមត្ថភាពរបស់ Chiquita ផងដែរ ទោះបីជានាងមានពេល​ហ្វឹក​ហាត់​តិចជាងគេ ប៉ុន្តែសមត្ថភាពរបស់នាង មិនចាញ់គេឡើយ។

នៅចុងបញ្ចប់នៃវីដេអូ លោក Yang Hyun Suk បានថ្លែងពីពីចំណាប់អារម្មណ៍ និងក្ដីរំពឹងលើ Chiquita ថា នាងអាចនឹងទទួលបានប្រជាប្រិយភាពទូទាំងពិភពលោកដូច Lisa ក្នុងពេលអនាគត។

យ៉ាងណាមិញ ចំណាប់អារម្មណ៍ និងការប្រៀបធៀបរបស់អតីតនាយក YG មិនត្រូវហ្វេនគាំទ្រឡើយ ដោយពួកគេបានសម្ដែងការខកចិត្ត ហើយនាំគ្នាលើកឡើងថា ​ការ​ប្រៀបធៀប​នេះអ​យុត្តិធម៌​ចំពោះ Chiquita ​ខណៈ​​ទេពកោសល្យរបស់នាង​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ។ បន្ថែមពីលើនេះ ពួកគេមិនចង់ឱ្យសមាជិក BABYMONSTER ផ្សេងទៀតមានសម្ពាធ ក្នុងការដើរតាមគម្រូរបស់ BLACKPINK នោះទេ ព្រោះសមាជិកទាំងអស់អាចបង្កើតមានអត្តសញ្ញាណរបស់ខ្លួន ជាជាងយកតម្រាប់តាមគេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រុមហ៊ុន HYPE ក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតក្នុងផលិតកម្ម SM

ចុចអាន៖ Jisoo ក្លាយជាតារា K-pop ដំបូងគេ បង្ហាញមុខលើទស្សនាវដ្ដីម៉ូដបារាំងដ៏ល្បីល្បាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម