Connect with us

ជីវិតកម្សាន្ដ

Aum បង្ហោះរូបមួយសន្លឹក ក្នុងអាងទឹកទាំងកណ្ដាលអាធ្រាត្រ

បានផុស

នៅ

តារាសម្ដែង Aum Patchrapa បានបង្កភាពភ្ញាក់ផ្អើលទាំងកណ្ដាលអាធ្រាត ខណៈនាងបង្ហោះរូបខ្លួនឯងក្នុងឈុត ហែលទឹកដោយស្ថិតក្នុងអាង ថែម​ទាំង​មាន​ផ្កាកុលាប​ក្រហម​មួយ​ទង​ក្នុង​ដៃ​បង្ហាញពីភាពជឿជាក់យ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន Aum បានបង្ហាញពេលវេលាក្នុងថ្ងៃ​វិស្សមកាល​នៅ​ឯ​ប៉ាតាយ៉ា​យ៉ាង​សប្បាយរីករាយ។ យ៉ាងណាមិញ ត្រឹមរូបភាព​តែ​មួយ​សន្លឹកដែល​នាង​បាន​​បង្ហោះ​កណ្ដាល​យប់ ធ្វើឲ្យអ្នកគាំទ្រ​ជាច្រើន​សម្រុកចូលទៅ Comment សរសើរសម្រស់របស់នាងក្នុង​អាងទឹក និងសូមឲ្យថ្ងៃពិសេសកាន់តែសប្បាយរីករាយលើសនេះ។ ប៉ុន្តែក្នុងនោះក៏មាន​មហាជន​មួយ​ចំនួន ហាក់សម្ដែងការព្រួយបារម្ភ​សុខភាព Aum ថានាងចូល​គេង​យប់​ជ្រៅពេក ស្មាលណេះហើយនៅបង្ហោះរូបទៀត។

ទោះយ៉ាងណា Aum នៅតែទទួលបានការសរសើរច្រើនជាងរិះគន់លើរូបរាងរបស់នាង ដែលស្ថិតក្នុងវ័យ៤៤ឆ្នាំ តែនៅតែស្អាតមិនថមថយទៅណាសូម្បីតែបន្តិច។ លើសពីនេះ មិនថានាងស្ថិតក្នុងឈុតណា តែងតែត្រូវបានមហាជនយល់ស្រប និងបញ្ចេញមតិគាំទ្រជានិច្ចកាល។

Aum Patchrapa ជាតារាសម្ដែងជួរមុខក្នុងប្រទេសថៃ ដែលចូលប្រឡូកក្នុងវិស័យសិល្បៈជាយូរយារណាស់មកហើយ ទស្សនិកជនអាច​មើល​ឃើញ​ការ​សម្តែង​របស់​នាង​ព្រមទាំងស្នាដៃ​ផ្សេង​ទៀត។ មហាជនជាច្រើនតែងចាត់​ទុក​នាង​ជា​សិល្បករ​ដ៏ពូកែ​មិនថា​ការងារ និង​រូបរាង​កាយនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយប្រកាសជិតរៀបការ Kimberly បង្ហាញរាងលើកនេះកាន់តែប្លែក

ចុចអាន៖ទស្សនាទិដ្ឋភាពតារាសម្ដែងប្រុសថៃ អបអរខួប ៥៣ ឆ្នាំ របស់ប៉ុស្តិ៍លេខ ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម