ជីវិតកម្សាន្ដ
ស្ងាត់ៗ Mai Davika ឡើងវិឡាថ្មី តម្លៃខ្ទង់លានឯណោះ
កាលពីពេលថ្មីៗនេះ តារាសម្ដែងនិងម៉ូដែល Mai Davika បានបង្ហោះរូបប៉ុន្មានសន្លឹកពីវិឡាថ្មី ដែលនាងបាននិមន្ត ព្រះសង្ឃសូត្រមន្តលើករាសី ស្របពេលដែលទ្រនំមួយនេះ ពុំសូវបង្ហាញឲ្យមហាជនដឹងឡើយ។

ទោះយ៉ាងណាកន្លងមកមានព័ត៌មានថា តារាស្រីរូបនេះ កំពុងសាងសង់វិឡាមួយមកជាយូរមកហើយ ប៉ុន្តែនាងមិនដែលប្រាប់ពីតម្លៃឬស្ថានភាពផ្ទះនោះជិតរួចរាល់យ៉ាងណាទេ។ ស្រាប់តែនៅថ្ងៃម្សិលមិញនេះ Mai Davika បានបង្ហាញរូបភាពខ្លួនឯងអង្គុយបត់ជើងជាមួយក្រុមគ្រួសារនិងក្រុមមិត្តជិតស្និទ្ធ ស្ដាប់ព្រះសង្ឃសូត្រមន្តផ្ទះថ្មីទៅវិញ។

យ៉ាងណាមិញវិឡាទំនើបមួយនេះមានទំហំជាង ៥ រ៉ៃ មានតម្លៃជាង២០០ លានបាត (៥,៧៤០,៥២៨ដុល្លារ )។ ទន្ទឹមនោះ Mai Davika បានបង្ហោះរូបភាពផ្ទះនៅជ្រុងផ្សេងៗនៃវិឡាដ៏ប្រណិតនេះនៅលើ Instagram Story ដើម្បីឲ្យអ្នកគាំទ្របានឃើញនិងបង្ហាញថាវារួចរាល់ជាស្ថាពរ។ ក្នុងនោះមហាជនជាច្រើន បានចូលមកអបអរដល់តារាសម្ដែងរាងស្វែលរូបនេះ ដោយម្នាក់ៗលើកសរសើរពីវិឡាថាស្អាត សឹងតែគ្រប់ជ្រុង សមជាផ្ទះអភិជនពិតៗ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយប្រកាសជិតរៀបការ Kimberly បង្ហាញរាងលើកនេះកាន់តែប្លែក
ចុចអាន៖Aum បង្ហោះរូបមួយសន្លឹក ក្នុងអាងទឹកទាំងកណ្ដាលអាធ្រាត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ