Connect with us

ជីវិតកម្សាន្ដ

Janie ប្រកាសវិលចូលសិល្បៈវិញ ហើយអាចនឹងថតឈុតរោលរាលលើសមុន

បានផុស

នៅ

អ្នកម្តាយកូនមួយ Janie Tienphosuwan បានទម្លាយអារម្មណ៍​ពិតក្នុងឱកាសប្រារព្ធ​​ខួប៥៣​ឆ្នាំ​នៃ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​​​​ប៉ុស្តិ៍​លេខ​៣ ថា ​​នាងនឹងប្រឡូកក្នុងវិស័យសិល្បៈវិញយ៉ាងពេញទំហឹង ស្របពេលដែលស្វាមី​អនុញ្ញាត ហើយថែមទាំង​ថតឈុតរោលរាលលើសមុនទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានតារាសម្ដែងថៃ Janie បាននិយាយទាំងញញឹមថា នៅពេលនេះនាងកំពុងមមាញឹកខ្លាំងជាមួយការងារ​នៅឯបរទេស ​ហើយក៏កំពុងតែមានគម្រោង​បង្កភាពភ្ញាក់ផ្អើល​លំដាប់ពិភពលោក ដោយ​មិន​លើស​ពី​២​ខែ​ទៀតទេ នាងនឹងបង្ហាញឲ្យទស្សនិកជនបានដឹងជាក់ជាមិនខាន។

ទោះយ៉ាងណា នាងក៏បានបង្ហើបខ្លះៗថា ខ្លួននាងផ្ទាល់បានរៀបចំខ្លួនយ៉ាងល្អបំផុតសម្រាប់ម៉ាក Victoria’s Secret ខាងមុខនេះ ខណៈ Janie ក៏បាននិយាយបន្ថែមទៀតថា “ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែលខ្ញុំតាំង​ចិត្ត​មើល​ថែ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។ ខ្ញុំ​ពិត​ជា​ចង់​ប្រកួត​ជាមួយ​ខ្លួន​ឯង​ណាស់ ស្ត្រី​មិន​ចាំបាច់​ប្រកួត​ជាមួយ​អ្នក​ណា​ទេ។ ការប្រកួតប្រជែងជាមួយខ្លួនអ្នកគឺជារឿងសំខាន់បំផុត។ តើយើងអាចមើលថែខ្លួនឯងបានប៉ុន្មាន? ទាំង​អាហារ រាងរៅ ចិត្ត និង​សុខភាព​ផ្លូវ​កាយ​ផង​ដែរ”។

ក្នុងពេលដែលនាងកាន់តែស្រលាញ់ខ្លួនឯងជាងមុន តារាម៉ូដែលរូបនេះថា បើនិយាយពីការងារក្នុងវិស័យសិល្បៈនាងនឹងវិលមកប្រឡូកពេញទំហឹងវិញ ហើយអាចក្នុងឈុតរោលរាលជាងមុន ព្រោះស្វាមីវ័យក្មេងរបស់​​ Janie ជាប្តីចេះយល់ចិត្ត ហើយក៏មិនប្រច័ណ្ឌដែរ បើនាងវិលមកវិញនោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ងាត់ៗ Mai Davika ឡើងវិឡាថ្មី តម្លៃខ្ទង់លានឯណោះ

ចុចអាន៖Aum បង្ហោះរូបមួយសន្លឹក ក្នុងអាងទឹកទាំងកណ្ដាលអាធ្រាត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​សន្តិបណ្ឌិត នេត សាវឿន អញ្ជើញ​បិទ​វគ្គបណ្តុះបណ្តាលកម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម