ជីវិតកម្សាន្ដ
Rihanna នឹងត្រលប់មកសម្ដែងម្ដងទៀត ក្នុងកម្មវិធី Oscars 2023
បន្ទាប់ពីការផ្ទុះការគាំទ្រសម្តែងនៅឯព្រឹត្តិការណ៍ Super Bowl និងដំណឹងមានផ្ទៃពោះ តារាចម្រៀង Rihanna នឹងត្រលប់មកជាមួយនឹងឆាកដ៏ធំម្តងទៀត នៅឯពិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ ២០២៣ ។

នៅព្រឹកនេះថ្ងៃទី ២៤ ខែ កុម្ភៈ អ្នករៀបចំកម្មវិធី Oscars 2023 បានបញ្ជាក់ពី Rihanna ថាជាសិល្បករមួយរូបដែលនឹងសម្តែងនៅក្នុងពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះ។ ដូច្នោះហើយ តារាចម្រៀងស្រីរូបនេះនឹងសម្តែងបទ “Lift Me Up” ក្នុងរឿងភាគល្បីប្រចាំឆ្នាំ Black Panther: Wakanda Forever ។

មិនត្រឹមតែចូលរួមជាអ្នកសម្តែងប៉ុណ្ណោះទេ Rihanna ឆ្នាំនេះក៏មកជាបេក្ខភាពដែលបទចម្រៀងនេះ ស្ថិតក្នុងបញ្ជីបេក្ខភាពសម្រាប់ប្រភេទចម្រៀងដើមល្អបំផុតប្រចាំឆាំ្ន។ នេះជាការគោរពដល់អតីត តារា Marvel លោក Chadwick Boseman ដែលបានលាចាកលោកពីជំងឺមហារីកពោះវៀនក្នុងខែ សីហា ឆ្នាំ ២០២០ ក្នុងអាយុ ៤៣ ឆ្នាំ។

នេះជាលើកដំបូងរបស់ Rihanna បានជាបេក្ខភាពដណ្តើមពាន់រង្វាន់ Oscar ក្នុងអាជីពរបស់នាងកន្លងមកតារាចម្រៀងស្រីរូបនេះបានឈ្នះពាន Grammy Awards ដ៏មានកិត្យានុភាពទាំង ៩ របស់នាង។ នេះក៏ជាដំណាក់កាលសម្ដែងលើកទីពីររបស់តារាចម្រៀងរូបនេះ ក្នុងឆ្នាំនេះ។ កាលពី ២ សប្តាហ៍មុន ទទួលបានការចាប់អារម្មណ៍ពីទស្សនិក ជនទូទាំងពិភពលោក បន្ទាប់ពីបានសម្តែងនៅ ក្នុងកម្មវិធី Super Bowl Halftime Show ។

យ៉ាងណាមិញ Rihanna កំពុងមានផ្ទៃពោះកូនទីពីរ ក៏ប៉ុន្តែការសម្តែងរបស់តារាចម្រៀងនៅក្នុងកម្មវិធី Oscars លើកទី ៩៥ នឹងត្រូវបានផ្សាយបន្តផ្ទាល់ពី Dolby Theatre នៅហូលីវូដ ទីក្រុង Los Angeles នៅថ្ងៃទី ១២ ខែ មីនា នាពេលខាងមុខនេះ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖កូនស្រីរបស់ Johnny Depp បើកចំហអំពីជីវិតនៅកុមារភាពមិនធម្មតា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ