ជីវិតកម្សាន្ដ
ការសម្ដែងរបស់ Rihanna រងការរិះគន់ថា ជារឿងស្រើបស្រាលខ្លាំង
Rihanna បានបង្ហាញរូបរាងដ៏គួរឱ្យចាប់អារម្មណ៍នៅលើឆាក Super Bowl LVII នៅពេលបង្ហាញពោះរបស់នាងមានផ្ទៃពោះ ប៉ុន្តែទស្សនិកជនជាច្រើនបែរជារិះគន់ការសម្តែងនោះថាស្រើបស្រាលខ្លាំងទៅវិញ ។
យោងទៅតាម TMZ បានឲ្យដឹងថាគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានទទួលពាក្យបណ្តឹងចំនួន ១០៣ ទាក់ទងនឹងកម្មវិធី Super Bowl ក្នុងខែនេះ។ ភាគច្រើនទាក់ទងនឹងការសម្តែងពាក់កណ្តាលតង់របស់ Rihanna ។ទស្សនិកជនមួយផ្នែកបានត្អូញត្អែរថា ទំនុកច្រៀង និងក្បាច់រាំក្នុងការសម្ដែងរបស់ Rihanna គឺស្រើបស្រាលពេក ។ អ្នកមើលរដ្ឋកាលីហ្វ័រញ៉ាម្នាក់បានប្រៀបធៀបការសម្តែងរបស់ Rihanna ទៅ Kim Petras និង Sam Smith ក្នុងកម្មវិធី Grammy Awards ឆ្នាំ ២០២៣។
ក្នុងនោះទស្សនិកជនក៏បានរិះគន់សំដៅទៅលើអ្នករាំ ថាធ្វើកាយវិការមិនសមរម្យទាំងស្រុងសម្រាប់កុមារ។ ជាពិសេសអ្នកមើលម្នាក់បានអធិប្បាយថា “ការសម្តែងពាក់កណ្តាល ឆ្នាំនេះគឺមិនសមរម្យដែលខ្ញុំត្រូវបិទទូរទស្សន៍ដោយសារតែរឿងអាសអាភាស” ។
យ៉ាងណាមិញ នៅលើឆាក Super Bowl កាលពីថ្ងៃទី ១២ ខែកុម្ភៈ Rihanna មានផ្ទៃពោះ ដូច្នេះនាងមិនបានបង្ហាញក្បាច់រាំច្រើនទេ។ ថ្វីត្បិតតែសម្តែងបានប៉ុន្មានក្បាច់ក៏ពិតមែន ប៉ុន្តែតារាចម្រៀងស្រីរូបនេះនៅតែរងការរិះគន់ដដែរ ៕
ប្រែសម្រួល៖នាងតូច
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់