ជីវិតកម្សាន្ដ
ឈុតប្លែកៗរបស់ Bow Maylada នៅអ៊ីតាលី ស្អាតប្លែក ទាក់អារម្មណ៍អ្នកទស្សនា
នៅក្នុងកម្មវិធីបង្ហាញម៉ូដលំដាប់ពិភពលោក Milan Fashion Week ប្រទេសអ៊ីតាលី តារាសម្ដែងទើបផ្លាស់ទ្រនំមកកាន់ប៉ុស្តិ៍លេខ៣ Bow Maylada បានសម្ញែងប៉ុន្មានឈុត ប្លែកអារម្មណ៍អ្នកទស្សនាឲ្យពោលសរសើរសម្រស់នាងជាច្រើន។

យ៉ាងណាមិញតារាសម្ដែងស្រីរូបនេះ បានបង្ហាញយីហោអន្តរជាតិ Dolce & Gabbana តាំងពីនៅឯព្រលានយន្តហោះនៅប្រទេសថៃ រហូតដល់ប្រទេសអ៊ីតាលី ខណៈគ្រប់ម៉ូដគ្រប់ឈុតដែលនាងស្លៀកហើយបង្ហោះលើ IG ផ្ទាល់ខ្លួន ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា និងសរសើរពីរាងរៅរបស់នាងថែមទៀតផង។

ជាពិសេសអ្វីដែលប្លែកអារម្មណ៍ទស្សនិកជន នោះគឺឈុតអាវទ្រនាប់របស់ Bow Maylada ដែលនាងពាក់អាវពណ៌សពីក្នុង ជាមួយអាវទ្រនាប់ដែលតុបតែងដោយគ្រីស្តាល់ពីក្រៅ ព្រមទាំងខោពណ៌ប្រផេះពីយីហោ Dolce & Gabbana។ជាងនេះទៅទៀត នាងក៏បានបង្ហាញរូបភាពនៃបរិយាកាសនៅក្នុងព្រឹត្តិការណ៍ ដែលខ្លួនបានអង្គុយជួរមុខក្បែរ Son Na-eun ដែលជាតារាល្បីមកពីប្រទេសកូរ៉េ និងបានថតរូបឲ្យអ្នកគាំទ្របានទស្សនាថែមទៀត៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
ចុចអាន៖មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ