Connect with us

ជីវិតកម្សាន្ដ

Bella ឆ្លើយយ៉ាងមានន័យ ក្រោយត្រូវគេសួររឿងរៀបការ

បានផុស

នៅ

តារា​ស្រី Bella Ranee កាលពីថ្មីៗនេះនាងបានបើកទម្លាយបញ្ហាបេះដូងក្នុងកម្មវិធី WOODY FM អំពីជីវិតការងារ​និងស្នេហាថ្ងៃ​អនាគតថា នាងនឹងជ្រើសយកស្នេហា​បែបណា ក្រោយ​បរាជ័យ​កាល​លើក​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតថា​ខ្លួនកំពុងស្ថិត​ក្នុង​កម្មវិធី​ តែយ៉ាងណា Bella ក៏បាននិយាយថា កាលពីមុននាងជាមនុស្សដែលមិនមានទំនុកចិត្តលើខ្លួនឯងសោះ។ នាងគឺជាមនុស្សម្នាក់ដែលគិតច្រើន។ វាហាក់បីដូចជាគុណវិបត្តិមួយ ប៉ុន្តែក្នុងការគិតច្រើន នោះគឺជាគុណសម្បត្តិមួយដែលធ្វើឲ្យនាងកាន់តែលម្អិតលើជីវិតជាងមុន។ នៅចុងបញ្ចប់នៃកម្មវិធី ពិធីករប្រុស Woody ​បានសួរ​អំពី​អនាគត​អាពាហ៍ពិពាហ៍​របស់ Bella ថា តើនាងនឹងជ្រើសយកស្នេហារបៀបម៉េចនាថ្ងៃខាងមុខ?

តារាសម្ដែង Bella បាននិយាយថា រឿង​រៀបការ? ប៉ុន្តែប្រសិនបើ Belle បានរៀបការ​នោះ វាជារឿង​សាមញ្ញណាស់។ ត្រូវ​តែ​ជា​អ្នក​ដែល​ស្រួល​ក្នុង​ការ​ងារ​និង​ការ​ស្រលាញ់ទន្ទឹមគ្នា។​ ឥឡូវ​យើង​ជ្រើសរើស​ការងារ​សិន! ប៉ុន្តែ​បើ​ថ្ងៃ​ណា​មួយ​យើង​មាន​ស្នេហា និង​ការងារ​តំណាលគ្នា ប្រហែល​ជា​ត្រូវ​មាន​តុល្យភាព។ កុំ​ចោល​ការងារ​ព្រោះ​តែ​ស្នេហា ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​មាន​តុល្យភាពស្មើគ្នា ទើបអាចដើរទៅមុខព្រមគ្នាបាន។

យ៉ាងណាមិញ​ក្រោយនាងផ្ដល់ចម្លើយដ៏សមស្រប និងមានអត្ថន័យ ពិធីករប្រុសដដែលក៏បានងក់ក្បាលទទួលថា ​Bella ពិតជាស្រលាញ់ការងារខ្លាំង រហូតពេលខ្លះភ្លេចគិតពីខ្លួនឯងថែមទៀតផង! ទោះមកដល់ពេលនេះ នាងនៅ​ទំនេរគ្មានគូគាប់ទ្រនាប់ចិត្ត ប៉ុន្តែសម្រស់របស់នាង​កាន់ស្រស់ស្អាត​ពី​មួយថ្ងៃទៅមួយថ្ងៃ ខណៈការងារក្នុងវិស័យសិល្បៈ ក៏កាន់តែមមាញឹកខ្លាំងថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា

ចុចអាន៖Mai Davika រងការរិះគន់ថា បង្កើតមាតិកាសប្បាយក្នុងឃ្លិប ដើម្បីដៀមដាមឲ្យតារាគ្នាឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម