Connect with us

ជីវិតកម្សាន្ដ

ដំណើរ​ជីវិត​របស់ Bella Ranee ពី​តួចិត្ត​ឫស្សា ក្លាយ​ជា​តារាសម្ដែង​ស្រីជួរ​មុខ

បានផុស

នៅ

មកទល់ពេលនេះមនុស្សច្រើនបានចាត់ទុក Bella Ranee ជាតារាស្រីជួរមុខរបស់ប្រទេសថៃ ខណៈការសម្តែងរបស់នាង ត្រូវបានទស្សនិកជនចងចាំ និងស្រលាញ់ពេញចិត្ត។ ជាពិសេសនាងមានអាជីពរវល់សឹងរាល់ថ្ងៃ រាប់បញ្ចូលទាំងរឿងភាគ ភាពយន្តខ្លីៗ ជាពិធីការនី ឬផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ រួមទាំងព្រឹត្តិការណ៍នៅអន្តរជាតិជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើក្រឡេកមើល​វិថីជីវិតរបស់នាងវិញ ទម្រាំមកដល់ពេលនេះ គឺមិនមែនជារឿងងាយស្រួលទេ។ ហើយ​វា​ជា​អ្វី​ដែលមហាជនជាច្រើន​ស្ងើច​សរសើរមិនដាច់ពីមាត់ ខណៈកាលពីមុននាងលេខមុខត្រឹមតួ​កំណាច​ឬរាយរ៉ងប៉ុណ្ណោះ រហូតដល់ឈានទៅតំណែងជាតួឯកស្រី​ជួរ​មុខនាបច្ចុប្បនេះ ហើយវាមិនមែនមានន័យថា គ្រប់គ្នាសុទ្ធតែអាចធ្វើបានដោយងាយស្រួលនោះទេ។

ថ្ងៃនេះ កម្ពុជាថ្មី​បានជីកកាយ​ពី​វិថីសិល្បៈរបស់នាងថា តើ​តារាស្រី Bella មាន​ស្នាដៃអ្វីខ្លះ ចាប់តាំងពីចូលសិល្បៈដំបូងមកទល់ពេលនេះ។

Bella Ranee កើតនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៨៩ បច្ចុប្បន្នមានអាយុ ៣៣ ឆ្នាំ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ពី មហាវិទ្យាល័យ​សារព័ត៌មាន និងសារគមនាគមន៍។ សកលវិទ្យាល័យធម្មសាទ បរិញ្ញាបត្រជាន់ខ្ពស់នៅមហាវិទ្យាល័យ​សារព័ត៌មាន និងទំនាក់ទំនងមហាជន នៃសាកលវិទ្យាល័យធម្មសភា។ នាងចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​វិស័យភាពយន្តដំបូងក្នុង​រឿង “My True Friend” ប៉ុន្តែមិន​ទទួលបានភាពល្បីល្បាញនៅះទេ។ មុន​ចុះ​កុង​ត្រា​ក្លាយ​ជា​តារា​សម្ដែង​របស់​ប៉ុស្ដិ៍​លេខ​៣ នាងធ្លាប់​សម្ដែង​រឿងមួយមានចំណងជើងថា “Roy Marn”​ ដោយដើរ​តួ​ជាមនុស្សចិត្តអាក្រក់តាមឈ្នានីស នា​ឆ្នាំ​២០១១។

បន្ទាប់ពីចុះកុងត្រាជាតារាសម្ដែង​របស់​ប៉ុស្ដិ៍​លេខ​៣ ក្នុងឆ្នាំ ២០១៣ Bella បានទទួលតំណែងជា​តួឯកដំបូងក្នុងរឿង “Porn Prom Onlaweng” ដោយចាប់ដៃគូជាមួយ Boy Pakorn ។ ភាពយន្តភាគនេះ​បាន​ធ្វើ​ឲ្យនាង​មានទស្សនិកជនស្គាល់ឈ្មោះខ្លះៗ។ ក្រោយមកក្នុងឆ្នាំដដែល Bella បានសម្តែងរឿងភាគមួយទៀតមានចំណងជើងថា “សុភាពបុរស Juthathep” រួមគ្នាជាមួយតារាប្រុស James Jirayu ឱកាសនោះហើយដែលធ្វើឲ្យនាង​​កាន់​តែល្បីល្បាញ​ខ្លាំង និងមានគេស្គាល់ថា Bella ជានរណា។ នៅឆ្នាំបន្ទាប់ Bella មានរឿងភាគធំៗចំនួន ៣ រួមគ្នាដូចជា “Look Tard”​ ជាមួយតារាប្រុស Ken Phupoom រឿង “Phloeng Chimplee” សម្តែងជាមួយតារាប្រុស Aum Atichart និង រឿង “Pob Rak” សម្តែងជាមួយ Mak Prin Suparat ។

ក្នុងឆ្នាំ ២០១៦ Bella បានត្រលប់មកធ្វើការជាមួយ James Jirayu ម្តងទៀតក្នុង “Padiwaradda” ឬ​ “ភរិយាបណ្ដូលចិត្ត” រហូតកាន់តែមានគេស្គាល់នាងខ្លាំងជាងមុន។ មិនត្រឹមប៉ុណ្ណឹង មុន​​ឆ្នាំ ២០១៨ នាងបានសម្ដែងរឿងជាមួយ​តារាប្រុស Pope Thanawat ដែលមានចំណងជើងថា “បុព្វេសន្និវាស ​​​ដែលជារឿង​ស្នេហា​បែប​ប្រវត្តិសាស្ត្រដ៏ល្អឯកហើយពេលនោះហើយអ្នកណាក៏ស្គាល់នាង និងធ្វើឲ្យ​មានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញខ្លាំងលើសមុនថែមទៀត

បច្ចុប្បន្ននេះ Bella នៅតែជាតួឯកស្រីដែល “លក់ជំនាញ” ក្នុងការសម្តែង ខណៈភាពយន្ត “បុព្វេសន្និវាស” វគ្គ២ កំពុងទទួលបានប្រជាប្រិយភាព និងទាក់ទាញអ្នកទស្សនាយ៉ាងភ្លូកទឹកភ្លូកដីផងដែរ។ជាពិសេសរឿងភាគដ៏ល្អឯកនេះរកចំណូលបានយ៉ាងក្រាស់ក្រែលក្នុងរយៈពេល១ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ការងាររបស់ Bella សុទ្ធតែទទួលបានជោគជ័យទាក់ទងនឹងការវាយតម្លៃ និងប្រាក់ចំណូលដ៏អស្ចារ្យ រួមទាំងត្រូវបានអ្នកគាំទ្រទូទាំងប្រទេសស្រលាញ់ពេញចិត្តនិងផ្ដល់រហស្សនាមឲ្យនាងថានារីប្រាក់លានប្រចាំប្រទេសថៃថែមទៀតផង។

ទោះយ៉ាងណាកាលពីពេលថ្មីៗនេះ Bella Ranee កំពុងក្លាយជាផ្ទាំងស៊ីបរបស់មហាជនវិភាគលើបណ្ដាញសង្គមព្រោងព្រាត ក្រោយតារាសម្ដែង Margie Rasri បាននិយាយថា “ខ្ញុំបានធ្វើការជាមួយមនុស្ស​​ម្នាក់ ហើយវាមិនល្អបំផុតនោះទេ។ ហើយ​បើសិនធ្វើការជាមួយគ្នាម្ដងទៀត ខ្ញុំមិន​សុំ​ធ្វើ​ការ​រួមទៀត​ទេ។ ដែល​ចម្លើយ​របស់​នាង​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​និង​ក្លាយ​ជា​ចំណុច​ពុះ​កញ្ជ្រោល​ពីសំណាក់អ្នក​និយម​លេង​អ៊ីនធឺណិត​ រហូតក្លាយជាប្រធានបទទាក់ទាញការ​ជជែក​គ្នា​ពេញ​បណ្ដាញ​សង្គម​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Bella ឆ្លើយយ៉ាងមានន័យ ក្រោយត្រូវគេសួររឿងរៀបការ

ចុចអាន៖មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម