ជីវិតកម្សាន្ដ
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
ក្រោយប្រកាសវិលចូលសិល្បៈយ៉ាងពេញទំហឹងឡើងវិញ ជាមួយនឹងរូបរាងស្រកគីឡូជាងមុន តារាស្រីកូនមួយ Janie Tienphosuwan រងពាក្យរិះគន់សឹងមួយចំហៀងប្រទេសថា រូបរាងរបស់នាងដូចមិនមែនអ្នកហាត់ប្រាណយករាង តែវាដូចស្ត្រីទើបសម្រាល ហើយទាស់សរសៃទៅវិញ។

តារាសម្ដែង និងបង្ហាញម៉ូដ Janie កំពុងត្រូវអ្នកនិយមលេងអ៊ីនធឺរណិត ពោលរិះគន់ដោយមិនក្រែងចិត្តលើរូងរាងរបស់នាងថាមិនស្អាត ស្គមជ្រុល និងមានតែឆ្អឹងជំនី រហូតមានអ្នកខ្លះហ៊ានពោលថា នាងដូចមនុស្សទាស់សរសៃទៀតផង។ ពួកគេនាំគ្នានិយាយថា រូបរាងរបស់នាង កាលពីមុនគួរឱ្យស្រឡាញ់ និងស្រស់ស្អាតជាង។

ថ្វីត្បិតមានការរិះគន់យ៉ាងណាក្ដី តារាស្រីវ័យ ៤១ឆ្នាំរូបនេះ ហាក់មិនអើពើនោះទេ នាងផ្ដោតតែលើអាជីពរបស់ខ្លួនប៉ុណ្ណោះ ខណៈហ្វេនរបស់ Janie ក៏បានចេញមកបង្ហាញការគាំទ្រ និងឆ្លើយតបជំនួសទៅកាន់អ្នករិះគន់ថា ទោះបី Janie ក្លាយទៅជាបែបណា វាជាជម្រើសរបស់នាង អ្នកដទៃមិនគួរបញ្ចេញមតិជាន់ពន្លិចជម្រើសរបស់នាងឡើយ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Janie ប្រកាសវិលចូលសិល្បៈវិញ ហើយអាចនឹងថតឈុតរោលរាលលើសមុន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់