Connect with us

ជីវិតកម្សាន្ដ

លោក រិន សាវ៉េត កើតជំងឺខ្យល់ផ្អើលអ្នកសិល្បៈក្នុងកម្មវិធីមង្គលការ

បានផុស

នៅ

អ្នកគាំទ្រ​ និងមហាជនបានសម្តែងការភ្ញាក់ផ្អើលហើយបង្ហាញក្តីព្រួយបារម្ភគ្រប់គ្នាបន្ទាប់ពីមានការចែករំលែកនូវដំណឹងតារាចម្រៀងលោក រិន សាវ៉េត បានកើតជំងឺខ្យល់គរកំឡុងពេលចូលរួមច្រៀងក្នុងកម្មវិធីមង្គលការមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈឃ្លីបដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកគេឃើញសភាពរបស់តារាចម្រៀង លោក រិន សាវ៉េត ហាក់មានទឹកមុខស្លេកស្លាំង និងត្រូវបានមិត្តភក្តិរួមអាជីពដែលបានចូលរួមកម្មវិធីច្រៀងជាមួយគ្នាបានផ្អើល​មកជួយចាប់ខ្យល់តារាប្រុសរូបនេះបន្ទាប់ពីលោកមានអាការៈវិលមុខ។

បើតាមសម្តីបញ្ជាក់របស់តារាប្រុសលោក អេឡិច ចាន់ត្រា បានឲ្យដឹងដោយខ្លីដែរថា «លោកពិតជាអាណិតលោក រិន សាវ៉េត ព្រោះម្សិលមិញគាត់ខ្យល់ដោយសារការងាច្រើនហើយសម្រាកមិនគ្រប់គ្រាន់។ ក្នុងនោះលោកក៏ជូនពរតារារៀមច្បង រិន សាវ៉េត ឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរព្រោះនៅមានការងារច្រើនទៀតដែលត្រូវធ្វើជាមួយគ្នា»។

បន្ទាប់ពីមានការជូនដំណឹងខាងលើមានអ្នកសិល្បៈមួយចំនួនបានជូនពរឲ្យលោក រិន សាវេត ឆាប់មានសុខភាពល្អ។លោករិន សាវេត គឺជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបក្នុងវិថីសិល្បៈ ខណៈបច្ចុប្បន្នក្រៅពីការច្រៀងតាមឆាកតន្រ្តីលោក រិន សាវ៉េត ក៏ចាប់ការងារច្រៀងតាមតន្ត្រីមង្គមការពិធីជប់លៀងតូចធំនានាផងដែរដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាព៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម