ជីវិតកម្សាន្ដ
ថ្ងៃខួប១០០ថ្ងៃ ខាត់ ចំរើន ខាត់ សុឃីម ថាជាការចាកចេញដ៏កម្សត់បំផុត
តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន បានទទួលមរណភាពកាលពីអំឡុងខែវិច្ឆិកាដែលគិតមកដល់ពេលនេះមានរយ:ពេលប្រមាណជាង៣ខែហើយស្របពេលដែលតារាពហុជំនាញអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃក្នុងឱកាសគំរប់ខួប១០០ថ្ងៃលក្ខណ:គ្រួសារឧទិ្ធសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោក។

ជាការពិតអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារកាលពីថ្ងៃទី២៧ ខែកុម្ភ: ម្សិលមិញមិនបានរៀបចំពិធីបុណ្យគំរប់ខួប១០០ថ្ងៃរបស់លោក ខាត់ ចំរើន លក្ខណ:ធំដុំអញ្ជើញភ្ញៀវចូលរួមនោះទេ តែគ្រួសាររបស់នាងបានរៀបចំចង្ហាន់ដើម្បីយកទៅប្រគេនព្រះសង្ឃជាច្រើនអង្គ។ នេះបើតាមការបង្ហាញឲ្យដឹងពីតារាពហុជំនាញរូបនេះ។

បើតាមការរៀបរាប់របស់អ្នកនាង ខាត់ សុឃីម ថ្វីត្បិតតែពេលនេះលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតបានចែកឋានចាកឆ្ងាយពីគ្រួសារមានរយ:ពេលច្រើនខែហើយពិតមែន ប៉ុន្តែសម្រាប់ទំហំទឹកចិត្តនៃការនឹកស្រលាញ់របស់គ្រួសារពួកគេទាំងមូលនៅមិនទាន់បំភ្លេចបានឡើយ។ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា ការបាត់បង់ ខាត់ ចំរើន គឺជាការចាកចេញយ៉ាងកំសត់បំផុត។

ជាមួយគ្នានេះតារាពហុជំនាញ ខាត់ សុឃីម ក៏បានបង្ហាញពីទំហំទឹកចិត្តទៅកាន់ ខាត់ ចំរើន ដែលចែកឋានដែរថា១០០ថ្ងៃរបស់ឯងហើយនេះជាកាចាកចេញដ៏កំសត់បំផុតអាប្អូនប្រុសថ្ងៃនេះសូមឯងទៅកាន់ឋានសុខជាតិណាៗសូមអោយឯងអាយុវែងក្តីស្រលាញ់ នឹករលឹករហូត។

សូមរម្លឹកថា តារាកំប្លែងនិងចម្រៀងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៤០ឆ្នាំដោយសារជំងឺក្រិនថ្លើមបេះដូង និងក្រលៀន។ តាមរយ:ដំណឹងមរណភាពលោក ខាត់ ចំរើន នេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់ធន់ធានសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញ៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ