ជីវិតកម្សាន្ដ
Mario បកស្រាយពេលគេរិះគន់ថា លោកធាត់ខ្លាំង មិនសមជាតារាលេខ ១
កន្លងមករូបភាពរបស់តារាសម្ដែងប្រុស Mario Maurer ប៉ុន្មានសន្លឹកត្រូវបានអ្នកលេងអ៉ិនធើណេតម្នាក់យកមកបង្ហោះ និងនិយាយរិះគន់អំពីរាងកាយថា លោកមិនរក្សារូបរាងរហូតបណ្ដាលឲ្យធាត់ជ្រុលខ្លាំង។

ក្រោយមកវាបានក្លាយជាវាជាប្រធានបទក្តៅលើបណ្ដាញសង្គម ខណៈអ្នកគាំទ្រជាច្រើនបានចេញមកនិយាយការពារនិងផ្ញើការលើកទឹកចិត្តដល់កំពូលតារាសម្ដែងរូបនេះយ៉ាងច្រើនលើសលប់។ ជាងនេះទៅទៀត នៅលើបណ្ដាញ TikTok អ្នកគាំទ្រម្នាក់បានបង្ហោះឃ្លិបពីរូបរាងលោក ហើយនិយាយថា ឯណាថាធាត់ជ្រុលមិនសង្ហា គាត់នៅតែសមជាតារា។
ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកយកព័ត៌មានបានជួបជាមួយ Mario Maurer ក្នុងកម្មវិធីសម្ពោធរឿង Khunphan វគ្គ៣ ដែលលោកជាតួឯកប្រុសបាននិយាយថា “តាមពិត ខ្ញុំមិនធ្ងន់ធ្ងរទេ! ប៉ុន្តែមានអារម្មណ៍សោកស្តាយបន្តិច ព្រោះប្រហែលជាខ្ញុំធាត់ ឬថាញុំាសារជាតិ MSG រហូតហើមឬអត់? ប្រហែលជាខ្ញុំញ៉ាំ MSG ច្រើននៅថ្ងៃនោះ? ហើយវាមានជាតិសូដ្យូមច្រើនក្នុងខ្លួន។ នៅពេលដែលថតនៅមុំកាមេរ៉ាផ្សេងគ្នា វាអាចចេញមកឃើញធាត់ ប៉ុន្តែខ្ញុំមិនបដិសេធទេ។ វាជារឿងធម្មតា ហើយខ្ញុំព្យាយាមមើលថែខ្លួនឯងរាល់ថ្ងៃជានិច្ច”។

បន្ទាប់ពី Mario Maurer បានបកស្រាយរួចមកអ្នកគាំទ្ររបស់លោកក៏បានចូលទៅបញ្ចេញមតិគាំទ្រនៅការនិយាយរបស់លោកនៅពេលនេះ។ ហើយថា យ៉ាងណាមនុស្សគ្រប់គ្នាអាចនឹងឆ្លងកាត់ធាត់បាន មិនមែនឲ្យតែធាត់មិនសមជាតារា មិនចេះរក្សារូបរាងនោះទេ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដំណើរជីវិតរបស់ Bella Ranee ពីតួចិត្តឫស្សា ក្លាយជាតារាសម្ដែងស្រីជួរមុខ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ