ជីវិតកម្សាន្ដ
ភាគយន្តភាគ ៦ រឿងរបស់ Bella សុទ្ធតែល្បីល្បាញ និងទទួលបានពិន្ទុខ្ពស់ខ្លាំង
ចាប់តាំងពីរឿង “បុព្វេសន្និវាស” ក្លាយជាភាពយន្តរកចំណូលបានច្រើនកាលពីចុងឆ្នាំ២០២២ Bella Ranee បានក្លាយជាតារាសម្ដែងស្រីដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីសុះសាយ។
ទន្ទឹមនោះ គ្រប់រឿងភាគរបស់ Bella បានធ្វើឲ្យទស្សនិកជនសរសើរព្រាត ស្របពេលដែលនាងក៏ដណ្តើមបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាក្លាយជាតួឯកស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលមិនថាសម្តែងប៉ុន្មានរឿង នាងមិនដែលធ្វើឲ្យមហាជនខកបំណងឡើយ។
Bella Ranee ជាតារាសម្ដែងដែលមានជំនាញសម្ដែងខ្លាំង។ នាងចាប់ផ្តើមអាជីពសម្តែងដោយសម្តែងជាតួអាក្រក់ក្នុងរឿង “My True Friend” រហូតមកដល់ពេលនេះនាងបានក្លាយជាតួឯកស្រីជួរមុខរបស់ប៉ុស្តិ៍លេខ៣ ហើយរឿងនីមួយៗរបស់នាងបានទទួលការវាយតម្លៃខ្ពស់ខ្លាំងមិនធម្មតាឡើយ។
១ Porn Prom Onlaweng

ក្នុងរឿងភាគទី១ “Porn Prom Onlaweng” ជាមួយតួប្រុស Boy Pakorn កាលពីឆ្នាំ២០១៣ ដោយនាងដើរជាតួស្រីម្នាក់ជួបឧបទ្ទវហេតុ ត្រូវប្តូររាងកាយជាមួយក្មេងស្រីដែលមានរាងកាយទន់ខ្សោយ។ នេះជាស្នាដៃដំបូងក្នុងនាមតួឯកដែលធ្វើឲ្យនាងមានគេស្គាល់តែក៏មិនល្បីល្បាញខ្លាំងនោះទេ។ ទោះយ៉ាងណា ការវាយតម្លៃក្នុងភាគយន្តនេះវគ្គចុងក្រោយគឺ ១២.០ សម្រាប់ការវាយតម្លៃសរុប ៨.៧៧ ។
២ សុភាពបុរស Puttipat

រឿងភាគដែលមានចំណងជើងថា សុភាពបុរស Puttipat ជារឿងដែលបង្កើតឈ្មោះឲ្យ Bella កាន់តែមានគេស្គាល់លើសមុន។ ក្នុងសាច់រឿងមួយនេះនាងត្រូវតួឈ្មោះ កង កែវ ដែលក្រោយមកក្លាយជាបវរកញ្ញាប្រចាំស្យាម។ James Jirayu ដែលជាតួឯកប្រុសបានតាមជួយនាងរហូតជាប់ឈ្មោះគូស្វាមីភរិយា។ មិនត្រឹមប៉ុណ្ណឹង នាពេលនោះ “សុភាពបុរស Puttipat” ទទួលបានការវាយតម្លៃសរុបរហូតដល់ ៩.០៨ ឯណោះ។
៣ Padiwaradda

ដោយសារតែគូនេះធ្លាប់ទទួលបានភាពល្បីល្បាញ Bella និង James Jirayu បានក្លាយជាគូស្នេហ៍ក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា “Padiwaradda ឬ ភរិយាបណ្ដូលចិត្ត” ។ ទោះបីជាការវាយតម្លៃត្រូវបានចាប់ផ្តើមដំបូងមិនខ្លាំងក្លា ប៉ុន្តែសាច់រឿងនេះបានផ្តល់នូវការយល់ដឹងអំពីសីលធម៌អំពីជីវិតអាពាហ៍ពិពាហ៍ រហូតទទួលការវាយតម្លៃភាគចុងក្រោយគឺ ៨.៩ ។
៤ Plerng Boon

“Plerng Boon ឬ ភ្លើងបុណ្យ” គឺជាសាច់រឿងដ៏ល្អឯកនិងល្បីនាចុងឆ្នាំ២០១៧ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមក្តៅគគុកជាមួយ Jai Rueng សម្ដែងដោយ Janie Tianphosuwan ដែលដើរតួជាមិត្តឫស្សាហ៊ានដណ្ដើមសូម្បីស្វាមីមិត្តខ្លួនឯង។ យ៉ាងណាមិញ Bella បានដើរតួជាមនុស្សស្រីសុភាពរាបសា មានចិត្តបុណ្យ ទើបធ្វើឲ្យរឿងនេះ ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះ ការវាយតម្លៃសរុបគឺខ្ពស់ដល់ទៅ ៨.៩ ដែលជារឿងមានអត្រាខ្ពស់បំផុតរបស់ប៉ុស្តិ៍លេខ ៣ ក្នុងឆ្នាំ ២០១៧។
៥ Love Destiny

Love Destiny ឬ បុព្វេសន្និវាស រឿងដែលបានក្លាយជាស្នាដៃរបស់ Bella និងជាសាច់រឿងល្បីប្រចាំឆ្នាំ ២០២៨ ខណៈនាងសម្ដែងរួមជាមួយ Thanavat Vatthanaputi។ ទោះយ៉ាងណា រឿងបុព្វេសន្និវាស បានបង្កើតនិន្នាការស្លៀកសំលៀកបំពាក់បុរាណ តួសម្តែង និងរឿងភាគ ទទួលបានចំណាត់ថ្នាក់ និងពានរង្វាន់ ជាមួយនឹងការវាយតម្លៃខ្ពស់បំផុតនៃឆ្នាំ ១៨.៦ បង្កើតប្រវត្តិសាស្ត្រនៃរឿងភាគដែលមានអត្រាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ភាពល្បីល្បាញនៃរឿងនេះ បានធ្វើឲ្យមានរឿងភាគបន្ត សម្ដែងដោយ Pope-Bella ហើយក៏ជាភាពយន្តរកចំណូលបានច្រើនផងដែរ។
៦ KrongKam

“KrongKam ឬអន្លងកម្ម” ជាវណ្ណកម្មមួយទៀតដែលធ្វើឲ្យល្បីពេញប្រទេស ដែល Bella ប្តូរតួត្រូវសម្តែងជា រ៉េនូ មនុស្សស្រីមានមុខរបរពេលរាត្រី តែក្រោយមកក៏ក្លាយជាកូនប្រសារកូនចៅចិន។ រឿងភាគមួយនេះ បានបង្ហាញពីការប៉ះទង្គិចជាមួយម្តាយក្មេក និងទំនាស់ពាក្យសម្តីគ្នាផ្អើលពេញទីក្រុង រហូតមានការវាយតម្លៃខ្ពស់រហូតដល់ ១១.១ ដែលក្លាយជារឿងដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងឆ្នាំ ២០១៩៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដំណើរជីវិតរបស់ Bella Ranee ពីតួចិត្តឫស្សា ក្លាយជាតារាសម្ដែងស្រីជួរមុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ