ជីវិតកម្សាន្ដ
ពែកមី ៖ ទោះក្រអត់អីស៊ី ដាច់ខាតខ្ញុំមិនឲ្យបងប្អូនកូនចៅរកស៊ីប្រម៉ូតបែបនេះទេ
ទំនងដោយឃើញនូវការហួសចិត្តខ្លាំងពេក តារាកំប្លែងល្បីឈ្មោះនាយ ពែកមី កាលពីរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានបង្ហោះរូបភាពមួយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ ដោយបង្ហាញពីនារីស្រស់ស្អាតម្នាក់ស្លៀកពាក់សិចស៊ីសម្ញែងភាពស្រើបស្រាលក្នុងសកម្មភាពផ្សព្វផ្សាយលក់ផលិតផល ហាក់មិនខ្វល់ភ្នែកមហាជន។

តាមរយៈទង្វើរបស់នារីលក់ផលិតផលខាងលើនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនធ្វើការចែករំលែកភ្ជាប់ជាមួយការរិះគន់យ៉ាងចាស់ដៃ ព្រមជាមួយការបញ្ចេញមតិវែកញែកកក្រើកបណ្ដាញសង្គម ខណៈមានខ្លះទៀតក៏ស្នើដល់ក្រសួងពាក់ព័ន្ធគួរពិនិត្យលើសកម្មភាពរបស់នារីរូបនេះផងដែរ។

ងាកមកចាប់អារម្មណ៍ចំពោះតារាកំប្លែងលោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី ឯណេះវិញ ក្រៅតែការបង្ហោះរូបភាពនារីម្នាក់នោះ លោកក៏បានចេញមកអះអាងជំហររបស់ខ្លួនថា មួយជីវិតនេះ ទោះបីក្រអត់អីស៊ី ក៏លោកមិនឲ្យបងប្អូនកូនចៅរកស៊ីប្រម៉ូតរបៀបនេះដែរ។

តារាកំប្លែងនាយ ពែកមី កាលពីរសៀលថ្ងៃទី ២៨ ខែកុម្ភៈនេះ មិនអាចសូមការសួរនាំបន្ថែមតាមរយៈតេឡេក្រាមបានទេ ខណៈឆាតទៅ តែលោកពុំទាន់មានការឆ្លើយតប។

យ៉ាងណាមិញបន្ទាប់ពីការបង្ហោះរបស់តារាកំប្លែងនាយ ពែកមី ដូច្នេះ ភ្លាមៗនោះក៏មានមតិមួយចំនួនធំបានសម្ដែងការមិនពេញចិត្ត និងរិះគន់កប់ៗមាត់។ ប៉ុន្តែមានម្ចាស់ Account Facebook មួយបានប្រតិកម្មមកលើនាយ ពែកមី ដែលបានយករូបនារីម្នាក់នេះទៅចែកចាយបន្ត។ ដោយមិនបង្អង់យូរ នាយ ពែកមី ឆ្លើយតបវិញថា ដោយសារឃើញហួសហេតុពេក ជួយរិះគន់ទៅ ព្រោះហ្វេសប៊ុកនេះក៏មានព្រះសង្ឃ កូនសិស្ស ក៏មើលដែរ។

នាយ ពែកមី បន្ថែមថា មានអ្នកគាំទ្រ មានអ្នកទប់ខ្លះទៅ កុំឲ្យថ្ងៃមុខកាន់តែលើសហ្នឹងទៀត។ ដោយឡែកអតីតតារារ៉េបអាចារ្យ ធំ នគររាជ ថ្មីៗមុននេះ ក៏បានបញ្ចេញប្រតិកម្មរិះគន់ និងបង្ហាញការមិនពេញចិត្តជុំវិញការបង្ហាញសកម្មភាពរបស់នារីអ្នកលក់ផលិតផលអនឡាញរូបនេះផងដែរ។

ក្នុងនោះ អាចារ្យ ធំ បានស្នើដល់ក្រសួងកិច្ចការនារី គួរមានវិធានការពិនិត្យលើរឿងនេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ