Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក ក្រោយឃើញ មាស សុខសោភា ស្លៀកឈុតបែបនេះឡើងច្រៀង

បានផុស

នៅ

មិនទាន់​នឹង​រសាត់​រឿង​ចាស់​បាន​ប៉ុន្មាន​ផង កំពូល​តារា​ចម្រៀង​សំនៀង​ផ្អែម​អ្នកនាង មាស សុខ​សោភា ស្រាប់តែ​ពេលនេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​ជាថ្មី​លើ​ឈុត​សម្លៀកបំពាក់​របស់​នាង​ដែល​ស្លៀក​ចូលរួម​ជា​តារា​កិត្តិយស​ច្រៀង​ក្នុង​កម្មវិធី​មួយ​មាន​មនុស្ស​ជាច្រើន​ចូលរួម​ផង​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​ចាំ​បាន​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​ចម្រៀង មាស សុខសោភា ក៏​ត្រូវ​បាន​តារា​ចម្រៀង​លោក​ម៉ៃ សុគន្ធ ធ្វើការ​រិះគន់​ទៅលើ​រូបថត​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី​ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ​កាលណោះ​នាង​ពុំ​មាន​ប្រតិកម្ម​ឆ្លើយតប​អ្វី​ទេ ពោល​គ្រាន់តែ​មាន​ការ​វែកញែក​ពី​សំណាក់​អ្នកគាំទ្រ​មួយ​ចំនួន ដោយ​ខ្លះ​គាំទ្រ មាស សុខ​សោភា និង​ខ្លះ​ទៀត​រិះគន់​បន្តិចបន្តួច។

ដោយឡែក​ស្រប​ពេល​រឿង​នេះ​រំលង​មិនទាន់​បាន​ប៉ុន្មាន​ផង ពេលនេះ​គេ​ក៏​ឃើញ​តារា​ស្រី មាស សុខ​សោភា បង្ហាញ​ខ្លួន​ជាថ្មី ដោយ​ការ​ស្លៀកពាក់​ស្រដៀង​នេះ​ម្ដងទៀត ធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្ដែង​ការ មិន​ពេញចិត្ត និង​រិះគន់​ទៅលើ​រូប​នាង។ ចំពោះ​ការ​រិះគន់​នេះ​គឺ​ធ្វើ​ឡើង​ក្រោយពី​គណនី​ទីក​តុ​ក​មួយ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​តារា​ចម្រៀង មាស សុខសោភា កំពុង​បកស្រាយ​បទ​ចម្រៀង យ៉ាង​ពីរោះ តែ​មើល​ទៅ​សម្លៀកបំពាក់​ឈុត​រាត្រី​ស្រមោល​ស​វិញ ហាក់​វៀល បញ្ចេញ​សាច់​ខ្នង មើល​ឃើញ​ទាំងស្រុង​តែម្ដង។

បើ​តាមរយៈ​ការ​បញ្ចេញមតិ​រិះគន់​មួយ​ចំនួន​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា «គេ​ថា​ស្អាត​ហើយ មើល​ទៅ,ដល់​ម្ល៉ឹង​ទៅ​តារា​ស្រុក​ខ្មែរ,ការ​ស្លៀកពាក់​គាត់​ហាក់​លើស​បន្តិច​ហើយ​មួយ​រយៈ​ក្រោយនេះ , មាស សុខសោភា ទៅជា អ៊ី​ចឹងអស់ហើយ ការ​ស្លៀកពាក់​មួយ​រយៈ​នេះ,នឹង​ឬ​នារី​ខ្មែរ ,ខ្មែរ​យើង​អស់ ពី​សុភាព លើស​បរទេស​ទៅទៀត ,ស្រលាញ់​គាត់​ណាស់ តែ​មិន​ចង់​ឲ្យ​គាត់​ស្លៀក​ដល់​អ៊ី​ចឹង​ពេក​ទេ , ចេះតែ​ហ៊ាន​ស្លៀកដែរ , ស្មានតែបរទេស»។

ជុំវិញ​ការ​បញ្ចេញមតិ​រិះគន់​នេះ​ដែរ គេ​នៅ​មិន​ទាន់​ឃើញ​កំពូល​តារា​ចម្រៀង​អ្នកនាង មាស សុខ​សោភា ចេញ​មុខ​បកស្រាយ​នៅឡើយ​ទេ ខណៈ​មាន​អ្នកគាំទ្រ​ខ្លះ​ធ្វើការ​ឆ្លើយតប​ជំនួស​ថា «គាត់ ស្លៀកពាក់អ៊ី​ចឹង​ដើម្បីប្រម៉ូដ​ផលិតផល​របស់​គាត់​កំពុង​លក់ គឺ​ឡេ​លាប​ខ្លួន»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម